ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖គួរកសាងទំនាក់ទំនងភាពជាដៃគូស្តារសេដ្ឋកិច្ចសកលឡើងវិញ
2022-11-15 16:37:36cri
Share with:

ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២កិច្ចប្រជុំកំពូលលើកទី១៧នៃថ្នាក់ដឹកនាំក្រុម

ប្រទេសG20បានបើកធ្វើកិច្ចប្រជំុដំណាក់កាលទី១នៅកោះបាលីប្រទេសណ្ឌូណេស៊ី។លោកXi Jinpingបានលើកឡើងក្នុងពេលអញ្ជើញថ្លែងសន្ទរកថាថាសេដ្ឋកិច្ច

ពិភពលោកប្រឈមនឹងហានិភ័យថយចុះក្នុងនោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាអ្នករង

គ្រោះទីមួយ។ក្រោមសភាពការណ៍នាពេលបច្ចុប្បន្នគ្រប់ភាគីគួរជំរុញការអភិវឌ្ឍសកល

ដែលប្រកបដោយភាពធន់។

លោកបានថ្លែងថាគួរកសាងទំនាក់ទំនងភាពជាដៃគូស្តារសេដ្ឋកិច្ចសកលឡើងវិញប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពនិងការតម្តល់ប្រជាជនជាស្នួលគិតគូរដល់ការ

លំបាករបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងគ្រប់ពេលវេលាយកចិត្តទុកដាក់ដល់តម្រូវ

ការរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ភាគីចិនគាំទ្រចំពោះការឲ្យសហភាពអាហ្វ្រិកចូល

ជាសមាជិកក្រុមប្រទេសG20។

លោកបានគូសបញ្ជាក់ថាគ្រប់ភាគីគួរបន្តធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង

ការបង្ការនិងទប់ទល់ជំងឺកូវីដ១៩ឲ្យកាន់តែស៊ីជម្រៅដូចជាបង្កើនភាពអាចទទួល

បាននិងភាពអាចរ៉ាប់រ៉ងបានចំពោះវ៉ាក់សាំងថ្នាំនិងវិធីព្យាបាលនៅបណ្តាប្រទេស

កំពុងអភិវឌ្ឍន៍ដើម្បីបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការស្តារសេដ្ឋកិច្ច

ឡើងវិញ។ព្រមជាមួយគ្នានេះគួរទប់ស្កាត់អតិផរណាសកលនិងដោះស្រាយ

ហានិភ័យហិរញ្ញាវត្ថុនិងសេដ្ឋកិច្ចជាប្រព័ន្ធ។

លោកបានបន្តថាការឆ្លើយតបបម្រែបម្រួលអាកាសធាតុការផ្លាស់ប្តូរទៅជា

រូបមន្តអភិវឌ្ឍន៍បៃតងនិងកាបូនទាបគួរប្រកាន់ខ្ជាប់នូវគោលការណ៍ភារកិច្ចរួមតែមានភាពខុសគ្នាផ្តល់ការគាំទ្រ៍ខាងថាវិកាបច្ចេកទេសនិងការកសាងសមត្ថភាពជា

ដើមដល់បណ្តាប្រទេសកំពុងអភិវឌ្ឍននិងធ្វើកិច្ចសហប្រតិបត្តិការហិរញ្ញាវត្ថុ

បៃតងយ៉ាងសកម្ម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស