ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនថ្លែងថា ចិនរីករាយផ្តល់កម្លាំងចលករថ្មីដល់ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ១០ បូក ៣ តាមរយៈការអភិវឌ្ឍរបស់ខ្លួន
2022-11-13 13:37:58cri
Share with:

កាលពីថ្ងៃទី១២ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់នៅពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងអាសាននិងចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី២៥នៅក្រុងភ្នំពេញថា ទ្វារនៃការបើកទូលាយរបស់ប្រទេសចិននឹងមានភាពកាន់តែទូលំទូលាយ ។ ចិនរីករាយនាំមកនូវឱកាសថ្មីដល់ប្រទេសនានាលើពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ហើយក៏នឹងផ្តល់កម្លាំងចលករថ្មីដល់ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ១០ បូក ៣ ផងដែរ ។

លោក Li Keqiang បានលើកឡើងសំណើ៥ចំណុច គឺ ទីមួយ រក្សាដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ទីពីរ គាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការកែលម្អនិងលើកកម្ពស់លំដាប់ថ្នាក់ ។ ទីបី លើកកម្ពស់សមត្ថភាពទប់ទល់វិបត្តិ ទីបួន ធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិមានភាពកាន់តែស៊ីជម្រៅ ទី៥ គឺជំរុញការអភិវឌ្ឍជានិរន្តរភាព ។

មេដឹកនាំដែលបានចូលរួមកិច្ចប្រជុំបានថ្លែងថា ភាគីនានាគួរតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមានភាពស៊ីជម្រៅ ជំរុញសមាហរណកម្មក្នុងតំបន់ និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមសកល ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ១០ បូក ៣ ទទួលបានសមិទ្ធផលកាន់តែធំ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស