ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម
2022-11-12 12:40:06cri
Share with:

      ថ្ងៃទី១១ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកលីខឺឈាង នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោកPham Minh Chinhនាយករដ្ឋមន្រ្តីវៀតណាមនៅក្រុងភ្នំពេញ។

      ថ្លែងក្នុងកិច្ចជំនួប លោកលីខឺឈាង នាយករដ្ឋមន្រ្តីចិនបានលើកឡើងថា ចិននិងវៀតណាមជាប្រទេសជិតខាងដ៏មេត្រីភាពនិងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រីកទំនាក់ទំនងរវាងចិននិងវៀតណាម រីករាយរួមជាមួយវៀតណាម ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដែលភាគីទាំងពីរបានឈានដល់ ពង្រឹងការកសាងទំនុកចិត្តនយោបាយចំពោះគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ជំរុញទំនាក់ទំនងរវាងចិននិងវៀតណាមឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ក៏ដូចជាសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-   ឈ្នះ។

      លោកលីខឺឈាងបានគូសបញ្ជាក់ថា ភាគីចិនរីករាយជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើសមុទ្រជាមួយភាគីវៀតណាម ដើម្បីសម្រេចក្នុងពេលឆាប់ៗនូវការពិគ្រោះពិភាក្សាអំពី"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ក៏ដូចជារួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពរបស់សមុទ្រចិនខាងត្បូង។

      ជាការឆ្លើយតប លោកPham Minh Chinhបានថ្លែងថា ជានិច្ចកាល វៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាកិច្ចការចម្បងក្នុងគោលនយោបាយជាមួយក្រៅប្រទេស គាំទ្រភាគីចិនដើរតួនាទីកាន់តែធំលើផ្ទៃអន្តរជាតិ ហើយរីករាយរួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យទទួលការអភិវឌ្ឍដោយស៊ីជម្រៅថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស