ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំងលោកEmmanuelMacron រិះគន់សហរដ្ឋអាមេរិកដែលលក់ឧស្ម័នក្នុងតម្លៃខ្ពស់ និងឧបត្ថម្ភធនដោយខុសច្បាប់
2022-11-11 15:05:50cri
Share with:

         សហភាពអឺរ៉ុបបានរួមជាមួយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ី បន្ទាប់ពីវិបត្តិអ៊ុយក្រែនឡើងកម្តៅក្នុងខែកុម្ភៈឆ្នាំនេះ   ដែលបណ្តាលឱ្យការផ្គត់ផ្គង់ថាមពលនៅអឺរ៉ុបមានភាពតានតឹង  និងតម្លៃកើនឡើង។   សហរដ្ឋអាមេរិកបែរជាក្លាយជាអ្នកទទួលផលប្រយោជន៍ធំបំផុតពីវិបត្តិថាមពលអឺរ៉ុប។  អាមេរិកមិនត្រឹមតែ  ឡើងថ្លៃនៅពេលលក់ឧស្ម័នរាវទៅអឺរ៉ុបប៉ុណ្ណោះទេ  ថែមទាំងក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណានៅក្នុងខែសីហាឆ្នាំនេះ  ដោយប្រើគោលនយោបាយឧបត្ថម្ភធនខ្ពស់សម្រាប់ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីដែលផលិតក្នុងស្រុក   ដើម្បីទាក់ទាញក្រុមហ៊ុនអឺរ៉ុបឱ្យរើទៅសហរដ្ឋអាមេរិក។

        ប្រធានាធិបតីបារាំង  លោកEmmanuelMacron  បានថ្លែងកាលពីថ្ងៃទី៨ខែវិច្ឆិកាថា  សហរដ្ឋអាមេរិកផលិតឧស្ម័នធម្មជាតិដែលមានតំលៃថោក  បន្ទាប់មកបានលក់វាទៅឱ្យយើង(អឺរ៉ុប) ក្នុងតំលៃខ្ពស់ហើយទន្ទឹមនឹងនោះ  ពួកគេក៏បានផ្តល់ការឧបត្ថម្ភធនទ្រង់ទ្រាយធំដល់ឧស្សាហកម្មមួយចំនួន ដែលបណ្តាលឱ្យឧស្សាហកម្មពាក់ព័ន្ធរបស់សហភាពអឺរ៉ុបដកចេញពីទីផ្សារនៅទីបំផុត។ ខ្ញុំគិតថាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា  គឺមិនសមស្របនិងច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក និងមិនមានមេត្រីភាពផងដែរ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស