ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យគាំទ្រប្រទេសអាហ្វ្រិកក្នុងការបង្កើនកិច្ចកសាងសមត្ថភាពប្រឆាំងនឹងភេរវកម្ម
2022-11-11 15:01:47cri
Share with:

    នៅថ្ងៃទី ១០ ខែវិច្ឆិកា លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវសហគមន៍អន្តរជាតិឱ្យគាំទ្រប្រទេសអាហ្វ្រិកក្នុងការបង្កើនកិច្ចកសាងសមត្ថភាពប្រឆាំងនឹងភេរវកម្មដើម្បីដោះស្រាយបញ្ហាពីឫសគល់នៃភេរវនិយម ។

    លោក Zhang Jun បានលើកឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប្រឆាំងនឹងភេរវកម្មនៅអាហ្វ្រិកថា សហគមន៍អន្តរជាតិគួរតែបង្កើនការគាំទ្រដល់វិស័យកសាងសមត្ថភាពសន្តិសុខជាតិរបស់ប្រទេសអាហ្វ្រិកដែលមានភាពទន់ខ្សោយ ។ នៅពេលធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយប្រទេសអាហ្វ្រិក ត្រូវគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពនិងសិទ្ធិធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយក្រៅប្រទេសនៃសាមីប្រទេស ហើយមិនត្រូវអមជាមួយលក្ខខណ្ឌនយោបាយផ្សេងទៀតនោះទេ ។

    លោក Zhang Jun បានថ្លែងថា ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ការគាំទ្រកាន់តែច្រើនដល់អាហ្រ្វិកក្នុងការវាយប្រហារភេរវនិយម ក៏ដូចជារួមចំណែកកាន់តែធំដល់អាហ្រ្វិកក្នុងការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស