ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលអ៊ូចិននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២បានប្រារព្ធធ្វើ
2022-11-10 11:30:07cri
Share with:

      ថ្ងៃទី៩ខែវិច្ឆិកា កិច្ចប្រជុំកំពូលអ៊ូចិននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២បានប្រារព្ធធ្វើ លោកLiShuleiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក និងបានអានសារលិខិតសាទររបស់លោកស៊ីជីនភីងប្រធានរដ្ឋចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

      លោកLiShuleiបានលើកឡើងថា សារលិខិតសាទររបស់លោកស៊ីជីនភីងបានអធិប្បាយយ៉ាងស៊ីជម្រៅពីឱកាសនិងបញ្ហាប្រឈមរបស់សង្គមមនុស្សដែលមកពីការធ្វើឌីជីថលូបនីយកម្ម បានបង្ហាញយ៉ាងច្បាស់នូវក្តីបំណងយ៉ាងស្មោះរបស់ចិនដែលរីករាយពួតដៃជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីបង្កើតលំហបណ្តាញអ៊ីនធើណេត ក៏ដូចជាដើរតាមផ្លូវអភិវឌ្ឍន៍ឌីជីថលសកលដែលពោរពេញទៅដោយសេចក្តីសង្ឃឹម ទស្សនៈនិងគំនិតផ្តួចផ្តើមដែលលោកស៊ីជីនភីងបានលើកឡើងបានបង្ហាញយ៉ាងពេញលេញនូវការគិតគូរយ៉ាងស៊ីជម្រៅចំពោះនិន្នាការអភិវឌ្ឍន៍នៃការធ្វើឌីជីថលូបនីយកម្ម ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងឌីជីថល ក៏ដូចជាបង្កើតសហគមន៍រួមវាសនានៃលំហបណ្តាញអ៊ីនធើណេត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស