ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូចិនបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិខណៈពេលចូលរួមមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ
2022-11-09 12:59:56cri
Share with:

    នៅថ្ងៃទី ៨ ខែវិច្ឆិកា ក្នុងអំឡុងពេលចូលរួមមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ ដែលបានបើកធ្វើនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប លោក Xie Zhenhua តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុរបស់ចិន លោក Zhao Yingmin ប្រធានគណៈប្រតិភូចិននិងជាអនុរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីនៃប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

    លោក Antonio Guterres បានវាយតម្លៃយ៉ាងសកម្មចំពោះប្រទេសចិនដែលបានពន្លឿនការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងនិងផ្តោតសំខាន់ទៅលើការអនុវត្តជាក់ស្តែង ហើយបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងវិស័យអភិវឌ្ឍន៍ថាមពលដែលអាចកកើតឡើងវិញ ។ លោក Antonio Guterres រំពឹងថា គណៈប្រតិភូចិននឹងបន្តពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងអំឡុងពេលមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាមួយភាគីនានាដើម្បីរួមចំណែកជាកម្លាំងរបស់ចិនសម្រាប់ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាសកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស