ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកXi Jinpingដែលជាអ្នកដឹកនាំកំណែទម្រង់
2022-11-09 16:56:48cri
Share with:

ខែមីនា ឆ្នាំ២០០៧ លោកXi Jinpingបានត្រូវបានផ្ទេរតំណែងពីខេត្តZhejiangទៅកាន់ទីក្រុងសៀងហៃដែលជាទីក្រុងក្រោមឱវាតមជ្ឈិមចិនក្នុងឋានៈជាលេខាធិការនៃគណៈកម្មការបក្សក្រុងសៀងហៃ។សៀងហៃជាទីក្រុងអន្តរជាតិដ៏ទំនើប ហើយមានឋានៈសំខាន់ក្នុងផែនទីសេដ្ឋកិច្ចប្រទេសចិន។ពេលនោះ សេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃបានបន្តកើនឡើងដោយពីរខ្ទង់ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ព្រមនិងជិតរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០១០។

ទោះបីកាន់មុខតំណែងនៅទីក្រុងសៀងហៃបានតែ៧ខែនិង៤ថ្ងៃប៉ុណ្ណោះ តែលោកXi Jinpingនៅតែបន្តរក្សាទម្លាប់ដែលចុះត្រួតពិនិត្យការងារនៅមូលដ្ឋានក្នុងពេលកាន់មុខតំណែង លោកបានធ្វើដំណើរទៅសង្កាត់និងស្រុកទាំងអស់ចំនួន១៩នៅទីក្រុងសៀងហៃ ហើយជួបសំណេះសំណាលជាមួយប្រជាជននៅទីក្រុង ជនបទ រោងចក្រនិងសហគមន៍ ដើម្បីស្វែងយល់ពីសភាពការណ៍ផ្សេងៗនិងលើកទឹកចិត្តពួកគេ។


លោកXiJinpingប្រសប់ក្នុងការគិតពិចារណាបញ្ហាតាមរយៈយុទ្ធសាស្ត្រជាក់ស្តែងនិងយូរអង្វែង ក្តាប់ទិសដៅនៃការអភិវឌ្ឍរបស់ពិភពលោកនិងប្រទេសចិន។ក្នុងអំឡុងពេលកាន់មុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សទីក្រុងសៀងហៃនិងជាអនុប្រធានរដ្ឋចិន លោកបានចូលរួមការងារត្រៀមរៀបចំពិព័រណ៍ពិភពលោក។ពិព័រណ៍ពិភពលោកក្រុងសៀងហៃដែលមានប្រទេសនិងអង្គការអន្តរជាតិចំនួន២៤៦ចូលរួមបានទាក់ទាញមនុស្សលើសពី៧៣លាននាក់ទៅទស្សនា។លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងសៀងហៃត្រូវតែស្ថិតក្រោមនិន្នាការសកលភាពវូបនីយកម្មសេដ្ឋកិច្ចនិងនិម្មាបនកម្មនៃការអភិវឌ្ឍទូទាំងប្រទេស។អនុលោមតាមការភាពខ្វះខាតខាងធនធានបរិស្ថានដែលទីក្រុងសៀងហៃប្រឈមមុខពេលនោះ នៅពេលគ្រោងរចនាសម្ព័ន្ធឧស្សាហកម្ម លោកបានលើកឡើងគំនិតយុទ្ធសាស្ត្រនៃការអភិវឌ្ឍដោយរួមបញ្ចូល “ឧស្សាហកម្ម ៣ ២ ១” “៣”គឺមានន័យថា សេវាកម្ម “២”គឺមានន័យថា ឧស្សាហកម្ម “១”គឺមានន័យថា កសិកម្ម ព្រមទាំងតម្រូវឱ្យច្នៃប្រឌិតថ្មីដោយម្ចាស់ការនូវកម្លាំងមូលដ្ឋាននៃការអភិវឌ្ឍរបស់សៀងហៃ។គំនិតទាំងនេះបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍរបស់ទីក្រុងសៀងហៃក្នុងរយៈពេលយូរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស