ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងការបង្ហាញឥរិយាបថរបស់សហភាពអឺរ៉ុបពាក់ព័ន្ធប្រទេសចិនដោយរំពឹងថា សហភាពអឺរ៉ុបអាចប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចា រណញ្ញាណទៅមើលពីទំនាក់ទំនងរវាងចិននិងអឺរ៉ុប
2022-11-09 11:19:23cri
Share with:

      ទាក់ទិននឹងការបង្ហាញឥរិយាបថរបស់សហភាពអឺរ៉ុបពាក់ព័ន្ធប្រទេសចិន លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ខែវិច្ឆិកាថា ភាគីចិនរំពឹងថា សហភាពអឺរ៉ុបអាចប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណទៅមើលពីទំនាក់ទំនងរវាងចិននិងអឺរ៉ុប រួមគ្នាជាមួយភាគីចិន ដើម្បីក្តាប់ជាប់ឱ្យបានល្អនូវកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការទ្វេភាគី គាំពារឱ្យបាននូវនីតិវិធីសំខាន់ស្តីពីការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ យកកិច្ចសហប្រតិបត្តិការមកឆ្លើយតបនឹងការប្រឈមសកល ក៏ដូចជាបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើ។ប្រការនេះនឹងមានអំណោយផលដល់ភាគីទាំងពីរចិននិងអឺរ៉ុប ហើយក៏មានអំណោយផលដល់ពិភពលោកទាំងមូលផងដែរ។

      លោកZhaoLijianបានលើកឡើងទៀតថា “នៅលើពិភពលោក គឺគ្មានផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលមានភាពតឹ្រមត្រូវដាច់ខាតនោះទេ ការធានាសិទ្ធិមនុស្សគ្មានល្អបំផុតទេ មានតែកាន់តែល្អជាង។ប្រទេសចិនមិនទទួលយកអ្នកប្រៀនប្រដៅ”ខាងសិទ្ធិមនុស្សនោះទេ សហភាពអឺរ៉ុបគួរពិចារណាពីកំហុសរបស់ខ្លួន កុំបើកភ្លើងពិល ឆ្លុះមើលតែអ្នកផ្សេង តែមិនឆ្លុះមើលខ្លួនឯង ។

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស