ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិនធ្វើឱ្យមិត្តចាស់ដែលធ្លាប់បានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិជាច្រើនលើកមានអារម្មណ៍រំភើបចិត្ត
2022-11-06 15:39:09cri
Share with:

   កាលពីយប់ថ្ងៃទី ៤ ខែ វិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលធ្វើឡើងនៅក្រុងសៀងហៃតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «រួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរប្រកបដោយការបើកទូលាយនិងភាពរុងរឿង »។ សហគ្រិនបរទេសជាច្រើនរូបដែលធ្លាប់ចូលរួមការតាំងពិព័រណ៍នាំចូលចិនអន្តរជាតិលើកមុនៗបានកោតសរសើរចំពោះកិច្ចសន្យាស្តីពីការពង្រីកការបើកទូលាយបន្ថែមទៀតរបស់លោក Xi Jinping ហើយរំពឹងទុកការចែករំលែកឱកាសដែលនាំមកដោយការអភិវឌ្ឍនិងការបើកទូលាយប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន។

សហគ្រាស Panasonicជប៉ុនដែលបានបង្កើតសហគ្រាសវិនិយោគរួមនៅប្រទេសចិនកាលពីឆ្នាំ១៩៨៧បានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ៥ឆ្នាំជាប់ៗគ្នា  លោក Homma Tetsuro នាយកប្រតិបត្តិរងជាសកលនៃក្រុមហ៊ុនPanasonicបានប្រាប់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ចេញសញ្ញាដ៏វិជ្ជមានក្នុងសុន្ទរកថាដែលប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះបរទេស ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការបើកទូលាយ នេះធ្វើឱ្យលោក Homma Tetsuroដែលជាសមាជិកនៃសហគ្រាសបរទេសមានអារម្មណ៍រំភើបចិត្តណាស់។

លោក Ignacio អគ្គកុងស៊ុលប្រទេសហ្វីលីពីនប្រចាំនៅក្រុងសៀងហៃបានថ្លែងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសហ្វីលីពីនប៉ុន្មានឆ្នាំជាប់ហើយ សង្ឈឹមថាអាចបន្តផ្សព្វផ្សាយគ្រឿងភេសជៈ អាហារសម្រន់និងផលិតផលច្នៃប្រឌិតរបស់ហ្វីលីពីនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ រំពឹងទុកអាចទទួលបានបញ្ជីបញ្ជាទិញកាន់តែច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស