ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន អឺរ៉ុប និងពិភពលោកផងដែរ
2022-11-03 18:07:38cri
Share with:

ថ្ងៃទី ៣ ខែវិច្ឆិកា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន ។ អ្នកយកព័ត៌មានបានលើកសំណួរអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអាល្លឺម៉ង់នៅប្រទេសចិននៅក្នុងសន្និសីទលើកនេះ។

ជាការឆ្លើយតប លោក Zhao Lijian បានថ្លែងថា ប្រទេសចិនរំពឹងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Scholz នៅប្រទេសចិនទទួលបានជោគជ័យ ។ ប្រទេសចិន និងអាល្លឺម៉ង់ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឆ្នាំនេះ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ការប្រាស្រ័យទាក់ទងគ្នានិងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពាក់កណ្តាលសតវត្សកន្លងមកនេះបានបង្ហាញយ៉ាងពេញលេញថា ភាគីទាំងពីរគឺជាដៃគូ មិនមែនជាគូប្រជែងនោះទេ ភាគីទាំងពីរបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍរបស់គូភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាល្លឺម៉ង់។ ការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ឱ្យបានល្អ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន អឺរ៉ុប និងពិភពលោកផងដែរ។ ភាគីចិនមានឆន្ទៈបន្តរក្សានូវគោលការណ៍សំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយរួមជាមួយភាគីអាល្លឺម៉ង់ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យវិវឌ្ឍរីកចម្រើនបន្ថែមទៀត សំដៅរួមចំណែកជាកម្លាំងកាន់តែច្រើនដល់សន្តិភាព និងស្ថិរភាពពិភពលោក  ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស