ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននឹងបើកទ្វារចំហចំពោះអន្តរជាតិកាន់តែធំជាងមុន
2022-11-01 15:02:42cri
Share with:


 

ឆ្លើយតបទៅនឹងមន្ទិលសង្ស័យរបស់មជ្ឈដ្ឋានខាងក្រៅស្តីពីការបើកចំហរបស់ចិនលោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣១ខែតុលាថា ការបើកចំហចំពោះអន្តរជាតិគឺជាគោលនយោបាយជាតិជាមូលដ្ឋានរបស់ចិន។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ជាក់យ៉ាងច្បាស់លាស់នូវការលើកកម្ពស់ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ដោយបានលើកឡើងថាត្រូវតែលើកកម្ពស់នូវគុណភាពនិងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគ និងពង្រីកការបើកទូលាយជាប្រព័ន្ធដែលមាន ដូចជាបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសអាជីវកម្មលំដាប់ពិភពលោកដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម។ ការនេះបង្ហាញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបើកចំហដោយកម្រិតខ្ពស់ និងបានចង្អុលបង្ហាញច្បាស់នូវទិសដៅសម្រាប់ការលើកកម្ពស់កម្រិតនៃការបើកចំហបន្ថែមទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស