ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវស្តីពីការចែករំលែកចិត្តល្អក្នុងចំណោមមនុស្សសាមញ្ញភាគទី១
2022-10-31 15:02:03cri
Share with:

នៅម៉ោង៥ព្រឹក មានសំឡេងបើកទ្វារតាមផ្លូវនៅខាងមុខស្ថានីយរថភ្លើងស្រុក Luoping ។ ភោជនីយដ្ឋានគុយទាវរបស់ស្ត្រីចំណាស់ម្នាក់ឈ្មោះយ៉ាង បានបើកទ្វារហើយ។

ស្រុកLuoping ស្ថិតនៅភាគខាងកើតនៃទីក្រុង Kunming ខេត្ត Yunnan ចម្ងាយជិត ៣រយ គីឡូម៉ែត្រ។ កន្លែងនេះជាទីប្រសព្វនៃតំបន់ត្រូពិចនិងតំបន់អនុត្រូពិច នាំឱ្យអាកាសធាតុមានផាសុកភាពងាយស្រួលរស់នៅ។

ដាក់សំឡេង"Boom bang bang bang, crunch-"

សំឡេងម៉ូទ័របន្លឺឡើងពីឆ្ងាយទៅជិត មានសំឡេងរថយន្តចាប់ហ្វ្រាំង។ រថយន្តមួយគ្រឿងបានឈប់នៅមាត់ទ្វារហាងលោកយាយយ៉ាង។ បុរសមាឌធំពីរនាក់បានចុះពីរថយន្តហើយនិយាយថា៖

«លោកយាយ ដាក់មីពីរចាន ថែមម្ទេសឱ្យច្រើន»

គុយទាវសាច់ចៀមពីរចានដាក់លើតុ ហើយបុរសមានឌធំពីរនាក់នេះ ហូបគុយទាវពីរចានអស់ បែកញើសពេញខ្លួន ។

"ស្រួលខ្លួនមែន!"

បុរសពីរនាក់ដាក់ចានធំនៅលើតុ ហើយលើកទូរសព្ទដៃទៅស្កែនលេខកូដទូទាត់នៅលើជញ្ជាំង រួចដើរចេញទៅក្រៅទ្វារដោយនិយាយថា មីង បង់លុយរួចហើយ!

ហាងមីរបស់លោកយាយមានភ្ញៀវពេញៗ។ ភ្ញៀវចេញមួយក្រុម ចូលមួយក្រុម។ លោកយាយ Yang និងស្វាមីរបស់គាត់ រវល់ដកដៃមិនរួច។

"មីង បើកទូរទស្សន៍មើល៍!"

នៅម៉ោងប្រហែល៨ព្រឹក មានភ្ញៀវម្នាក់ចុចទូរសព្ទបណ្ដើរបរិភោគគុយទាវបណ្ដើរ ហើយស្រាប់តែគាត់សុំមើលទូរទស្សន៍។ លោកយាយ Yang បានទម្លាក់ស្លាបព្រាស្ពាន់ចុះ ហើយយកឧបករណ៍បញ្ជាមកចុចបើកទូរទស្សន៍។ រូបភាពរបស់ពិធីករអានព័ត៌មានក្នុងកម្មវិធីព័ត៌មានពេលព្រឹកនៃស្ថានីយទូរទស្សន៍ CCTVចិនបានបង្ហាញឡើងនៅលើអេក្រង់ទូរទស្សន៍ភ្លាម។

"ថ្ងៃនេះថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០"។

នៅលើកញ្ចក់ទូរទស្សន៍ ការផ្សាយរបស់អ្នកអានព័ត៌មានគឺដូចសព្វមួយដង ហើយអ្នកនៅក្នុងហាងក៏មិនសូវចាប់អារម្មណ៍នឹងខ្លឹមសារព័ត៌មាននោះដែរ ដោយស្ដាប់ខ្លះអត់ខ្លះ និងបរិភោគបណ្ដើរ។ ប៉ុន្តែពេលកំពុងស្ដាប់នោះ គ្រប់គ្នាក៏ស្ងាត់បន្តិចម្តងៗ ហើយងាកទៅមើលទូរទស្សន៍នៅលើជញ្ជាំង ដៃកាន់ចានគុយទាវ ហើយអង្គុយនៅទីនោះដោយងឿងឆ្ងល់។

នៅពេលព្រឹកព្រលឹម វាលស្រែចម្ការផ្កាស្បៃរឿងពណ៌មាសត្រូវបានគ្របដណ្តប់ដោយសន្សើមទឹកភ្លៀងយ៉ាងក្រាស់ លាតសន្ធឹងទៅឆ្ងាយទៅៗ។ រថយន្តទេសចរណ៍ជាច្រើនគ្រឿង បើកដោយល្បឿនលឿនតាមបណ្តោយផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅជើងភ្នំ ។ ភ្នំនេះត្រូវបានគេហៅថា កំពូលភ្នំJinji ។ ពេលនេះ ភ្ញៀវទេសចរមកពីទូទាំងប្រទេសកំពុងឡើងទៅកំពូលភ្នំ Jinji ដោយមានអារម្មណ៍រីករាយយ៉ាងខ្លាំង។ ការគយគន់ទេសភាពដ៏ស្រស់ស្អាតនៃ ព្រះអាទិត្យពណ៌ក្រហមរះចេញពីសមុទ្រផ្កាស្បៃរឿងល្វឹងល្វើយរាប់ពាន់ហិកតា គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅស្រុក Luoping

ឈរលើកំពូលភ្នំJinji ហើយក្រឡេកមើលទៅក្រោម អាចឃើញនៅក្នុងពណ៌មាសដ៏ល្វឹងល្វើយឥតកោះត្រើយ មានចំណុចខ្មៅតូចមួយ ។ ប្រសិនបើគេប្រើកញ្ចក់កាមេរ៉ាពង្រីកកម្រិតខ្ពស់របស់អ្នកថតរូប គេអាចមើលឃើញថាចំណុចខ្មៅតូចមួយនេះគឺជាតង់មួយ។ នៅលើដីទំនេរជុំវិញតង់ មានប្រអប់ឈើរៀបជាជួរៗយ៉ាងមានរបៀបរៀបរយ។ ប្រសិនបើគេក្រឡេកមើលឱ្យលម្អិតបន្តិច គេអាចមើលឃើញ មនុស្សម្នាក់ ឬពីរនាក់ម្ដងម្កាល ដើរទៅមកយ៉ាងមមាញឹកនៅជុំវិញប្រអប់ឈើទាំងនេះ ។

នៅខណៈពេលនេះ បងស្រីតុង និងស្វាមី ឡៅ ជៀ កំពុងមមាញឹកនៅកណ្តាលជួរប្រអប់ឈើបែបនេះ។

ស្រុកកំណើតរបស់បងស្រី តុង នៅក្រុងអ៊ូហាន។ ចាប់តាំងពីគាត់ចាកចេញពីផ្ទះដើម្បីចូលបម្រើកងទ័ពនៅអាយុ ១៨ឆ្នាំ បងស្រី តុង មិនដែលត្រឡប់ទៅទីក្រុងអ៊ូហានវិញទេ ហើយគាត់ស្ទើរតែភ្លេចស្រុកកំណើតរបស់គាត់ទាំងអស់ទៅហើយ។ បន្ទាប់ពីត្រូវបានរំសាយចេញពីកងទ័ព បងស្រីតុងបានជួបស្វាមីបច្ចុប្បន្នតាមរយៈការណែនាំពីមិត្តភក្តិក្នុងជួរកងទ័ព។ ពេលអំឡុងពួកគាត់ទាំងពីរនាក់ចាប់ចិត្តគ្នា បងស្រី តុង តែងតែសួរឡៅ ជៀ ម្តងហើយម្តងទៀតថា តើគាត់ធ្វើការងារបែបណា? ឡៅ ជៀសើចហើយនិយាយថា៖ "ខ្ញុំកំពុងធ្វើអាជីពដ៏ផ្អែមល្ហែមមួយ!"

បងស្រី តុង មានអារម្មណ៍ថា បុរសម្នាក់នេះហាក់ដូចជាមនុស្សស្មោះត្រង់ ដូច្នេះហើយគាត់ក៏បានរៀបការជាមួយឡៅ ជៀ។ ក្រោយមក  ទើបគាត់ដឹងថាអាជីពដ៏ផ្អែមល្ហែមនេះ គឺចិញ្ចឹមឃ្មុំ!

«អូន ជិតដល់ម៉ោងហើយ តោះធ្វើអាហារពេលព្រឹក! បងឃ្លានបាយហើយ! ឡៅ ជៀនិយាយបណ្ដើរ បើកវិទ្យុបណ្ដើរ។

តាមការផ្សាយដំណឹងថ្មីៗបំផុត  បញ្ជាការដ្ឋានបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ក្រុងអ៊ូហានបានចេញផ្សាយដំណឹងនៅព្រឹកថ្ងៃនេះថា ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ប្រព្រឹត្តទៅបានល្អ អាចកាត់ផ្តាច់ផ្លូវរីករាលដាលនៃវីរុសកូវីដ១៩ប្រកបដោយប្រសិទ្ធភាព រក្សាជំហរទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនិងសុខភាពរបស់ប្រជាជន។ ចាប់ពីម៉ោង១០ថ្ងៃនេះតទៅ មធ្យោបាយធ្វើដំណើរសាធារណៈ អាកាសយានដ្ឋាន សាឡាង និងការដឹកជញ្ជូនអ្នកដំណើរផ្លូវឆ្ងាយនៅទីក្រុងអ៊ូហានទាំងមូលត្រូវផ្អាកជាបណ្តោះអាសន្ន។ ច្រកចេញពីក្រុងអ៊ូហាន អាកាសយានដ្ឋាន និងស្ថានីយរថភ្លើងត្រូវបិទជាបណ្តោះអាសន្ន។ បើគ្មានមូលហេតុពិសេស ប្រជាពលរដ្ឋមិនត្រូវចាកចេញពីក្រុងអ៊ូហានទេ។ ពេលវេលាកែប្រែជាប្រក្រតីវិញ នឹងប្រកាសនៅពេលក្រោយ។

 “ប្រពន្ធសម្លាញ់! វិទ្យុកំពុងនិយាយអំពីរឿងពាក់ព័ន្ធនឹងក្រុងអ៊ូហានពួកយើង!

បងស្រី តុងបានប្រញាប់ប្រញាល់រត់មក លើកវិទ្យុ ដាក់ក្បែរត្រចៀកដើម្បីស្តាប់៖ តើអ្វីជាវីរុសកូវីដ១៩?"

ម៉ាក់! ខ្ញុំនឹងទៅទិញសំបុត្រត្រឡទៅក្រុងអ៊ូហានឥឡូនេះភ្លាម។

បងស្រី តុងមិនបានចម្អិនគុយទាវទៀតទេ ហើយយកទូរស័ព្ទដៃទូរស័ព្ទតាមវីដេអូទៅម្តាយនៅក្រុងអ៊ូហាន។

"កូនស្រី ហេតុអ្វីវិលត្រឡប់ទៅវិញឥឡូវនេះ? Niuniuនិងម៉ាក់មិនអីទេ ឥឡូវនេះទោះបីជាយើងមិនអាចចេញទៅក្រៅបានមែន តែសហគមន៍បានផ្ញើបន្លែម្ហូបអាហារមកឱ្យពួកយើងជារៀងរាល់ថ្ងៃ។បើឯងត្រឡប់មកវិញ ម៉ាក់ត្រូវធ្វើបាយទឹកឱ្យឯងមួយទៀតហើយ។  ឯងចិញ្ចឹមឃ្មុំនៅខេត្តយូណានដោយស្ងប់ចិត្តទៅ។"

 

បងស្រី តុងដំបូងគិតថា ការរីករាលដាលនៃជំងឺកូវីដ១៩ មានរយៈពេលតែពីរឬបីថ្ងៃប៉ុណ្ណោះ ហើយវាមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីខេត្តយូណាន។ ខេត្តយូណានមានចម្ងាយឆ្ងាយពីក្រុងអ៊ូហាន មិនអាចរងគ្រោះដោយជំងឺកូវីដ១៩នោះទេ។ ប៉ុន្តែ ពេលវេលាចេះតែកន្លងផុតទៅ បងស្រី តុងបានរកសង្កេតឃើញថា អ្វីៗមិនធម្មតាដូចដែលគាត់បានគិតនោះទេ។

ព្រឹកនេះ មេឃស្រឡះល្អ បងស្រី តុងកំពុងថែទាំឃ្មុំដ៏មានតម្លៃរបស់គាត់ដូចធម្មតា។

ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ស្រុកluopingស្ទើរតែគ្មានអ្នកទេសចរមកលេងកម្សាន្ត។ គ្មានទេសចរ បងស្រី តុងក៏គ្មានប្រាក់ចំណូល ជីវភាពរបស់អ្នកទាំង២ក៏កាន់តែពិបាក  ពីមុនមួយថ្ងៃហូបអាហារពីរពេល ប្រែមកជាពីរថ្ងៃហូបអាហារមួយពេលវិញ ។

 

 

មកដល់ពាក់កណ្តាលខែមីនា រដូវផ្ការីកនៅស្រុកLuopingបានកន្លងផុតទៅហើយ។ នៅពេលនេះកាលពីឆ្នាំមុនៗ បងស្រី តុងនិងឡៅ ជៀកំពុងតែស្ថិតនៅក្នុងទីកន្លែងប្រភពទឹកឃ្មុំនៃខេត្តស៊ីឈូនរួចទៅហើយ  ។ ប៉ុន្តែឆ្នាំនេះ ដោយសារជំងឺកូវីដ១៩ បងស្រី តុងមិនរកឃើញកន្លែងផ្លាស់ប្តូរដែលអាចទទួលអ្នកទាំង២នាក់បានទេ។ ថ្វីត្បិតតែសត្វឃ្មុំតូចៗនៅតែចេញទៅក្រៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាចជារៀងរាល់ថ្ងៃ ហើយពួកគាត់មមាញឹកយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេ ប្រមូលមិនបានទឹកឃ្មុំទេ។ បងស្រី តុងត្រូវយកទឹកឃ្មុំដែលដំបូងត្រៀមសម្រាប់លក់ឱ្យអ្នកទេសចរ មកចិញ្ចឹមឃ្មុំតូចៗទាំងនេះ។ ឃ្មុំផលិតទឹកឃ្មុំយឺតណាស់ ប៉ុន្តែស៊ីទឹកឃ្មុំអស់យ៉ាងលឿន។ ក្នុងរដូវផ្ការីក ការផលិតនិងការប្រើប្រាស់ទឹកឃ្មុំរបស់ហ្វូងឃ្មុំអាចមានតុល្យភាព។ ប៉ុន្តេពេលនេះ រដូវផ្ការីកបានកន្លងផុតទៅហើយ ទឹកឃ្មុំដែលបងស្រី តុងខំប្រឹងប្រមូលផលនឹងត្រូវប្រើប្រាស់អស់ ។

ថ្ងៃនេះមេឃស្រទុំធ្លាក់ភ្លៀង ត្រជាក់ត្រជុំ គុយទាវសាច់ចៀមមួយចានគឺល្អឥតខ្ចោះសម្រាប់ធាតុអាកាសបែបនេះ។ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ផ្លូវស្ងាត់ជ្រងំ មិនមានស្រមោលអ្នកទេសរ ហើយអ្នកលក់ដូរក៏តិចជាងមុនច្រើន។ ប៉ុន្តែអាជីវកម្មរបស់លោកយាយYangនៅតែកាក់កប។ អ្នកស្រុករស់នៅតាមដងផ្លូវជុំវិញ បានចាត់ទុកហាងគុយទាវរបស់យាយYangជាផ្ទះបាយរបស់ខ្លួន។ ប្រសិនបើពួកគេមិនបានមកហូបគុយទាវក្នុងរយៈពេលបីថ្ងៃ ពួកគេតែងតែមានអារម្មណ៍ថា ដូចជាខ្វះអ្វីម្យ៉ាង។

ថ្ងៃនេះ លោកយាយYangចាប់អារម្មណ៍ មនុស្សម្នាក់ ជាស្ត្រីម្នាក់ កំពុងអង្គុយលើកាំជណ្តើរមុខហាងដោយបែរខ្នងដាក់លោកយាយYang។ លោកយាយYangដំបូងស្មានថា នាងមកទីនេះដើម្បីជ្រកភ្លៀងតែប៉ុណ្ណោះ ហើយក៏មិនបានខ្វល់អ្វីច្រើនដែរ។ ប៉ុន្តែស្ត្រីនោះបានអង្គុយនៅទីនោះរហូតដល់ភ្លៀងរាំងហើយ នៅតែមិនព្រមក្រោកឡើងឡើយ។

 

អ្នកសុំទាន? អត់ទេ ។ ទោះបីជានាងនោះស្លៀកសម្លៀកបំពាក់ចាស់ក៏ដោយ ក៏នាងរៀបចំស្អាតបាតដែរ។ លោកយាយ Yang កំពុងតែគិតក្នុងចិត្ត ហើយឃើញនាងដើរទ្រេតទ្រោត ស្រាប់តែដួលបោកក្បាលលើចិញ្ចើមផ្លូវក្រោមជណ្ដើរថ្ម។

"តាវា ទៅមើលមើល មានរឿងអីហ្នឹង" ។

លោកយាយ Yang បានស្រែកហៅប្តីរបស់គាត់ដែលកំពុងរត់តុទៅពិនិត្យមើល ។ មុនពេលលោកតា Yang ដើរទៅដល់ មានភ្ញៀវចិត្តល្អប៉ុន្មាននាក់បានជួយលើកស្ត្រីនោះឡើងពីចិញ្ចើមផ្លូវរួចហើយ ។ ពេលនោះលោកយាយ Yang ទើបឃើញរូបរាងស្ត្រីនោះបានច្បាស់។ នាងជាមនុស្សដែលធ្វើការខាងក្រៅ។

"អៃយ៉ា នេះត្រូវយ៉ាងម៉េចទៅ”? "

"ទូរស័ព្ទ 120 ហៅឡានពេទ្យទៅ?"

ក្រុមមនុស្សជជែកគ្នា។

មិនបាច់ហៅឡានពេទ្យទេ នាងឃ្លានហើយ”  គ្រប់គ្នាងាកមកមើល ឃើញ លោកយាយ Yang កំពុងតែកាន់ចានដើរពីខាងក្រោយចង្ក្រាន ។

អ្នករាល់គ្នានាំគ្នាបើកផ្លូវ ឱ្យលោកយាយ Yang ដើរចុះតាមជណ្តើរថ្ម ហើយអង្គុយចង្ហោងនៅមុខស្ត្រីនេះ រួចនិយាយថា ៖ "ក្មួយស្រី ក្មួយស្រី? នេះជាទឹកស្ករ។ ផឹកវាទៅ" ។

លោកយាយ Yang និយាយបណ្ដើរ យកទឹកស្ករមួយចានដាក់ក្បែរមាត់ស្ត្រីនោះបណ្ដើរ។ ស្ត្រីនោះបានលើកដៃម្ខាងយ៉ាងទន់ខ្សោយ យកទឹកស្ករសដែលលោកយាយ Yang ហុចមក លើកហុតមួយម៉ាត់អស់តែម្ដង។

បន្ទាប់ពីផឹកទឹកស្ករមួយចាន ភ្នែករបស់ស្ត្រីនេះភ្លឺឡើងបន្តិចម្តងៗ។ លោកយាយ Yang បានក្រឡេកមើលមនុស្សម្នាក់ដែលនៅពីមុខគាត់នេះ ហើយនិយាយថា ៖ "តើក្មួយស្រីធ្លាប់ធ្វើជាទាហានមែនទេ? ក្មួយស្រីជួបប្រទះការលំបាកអីនៅស្រុក  Luoping មែនទេ?"

ស្ត្រីនោះភ្ញាក់ព្រើត ហើយសម្លឹងមើលស្ត្រីចំណាស់ម្នាក់ដែលនៅក្បែរនាង រួចនិយាយថា៖ «ខ្ញុំ ធ្លាប់ធ្វើជាទាហានបីឆ្នាំនៅខេត្ត Qinghai  ហេតុអ្វីបានជាលោកយាយដឹង

"អ្នកដែលធ្លាប់ធ្វើជាទាហានមានចរិតដូចក្មួយស្រីឯងអ៊ីចឹង ។ និយាយការពិតទៅ យាយក៏ធ្លាប់ធ្វើជាទាហានដែរកាលពីនៅក្មេង តើផ្ទះរបស់ក្មួយស្រីនៅទីណា?"

"ខ្ញុំរស់នៅក្នុងភូមិ  Jinjifeng "

"ភូមិ  Jinjifeng វាមិនឆ្ងាយទេ។ ប៉ុន្តែយាយឮសូរការនិយាយស្ដីរបស់ក្មួយស្រី ដូចជាមិនមែនអ្នកស្រុកនេះទេ"។

ប្តីខ្ញុំនិងខ្ញុំជាអ្នកចិញ្ចឹមសត្វឃ្មុំ ពួកយើងធ្វើដំណើរទូទាំងប្រទេស ហើយមក Luoping រាល់រដូវរងា។ ថ្ងៃនេះខ្ញុំបានមកទីរួមស្រុកដើម្បីទិញស្ករសសម្រាប់ចិញ្ចឹមឃ្មុំ ហើយខ្ញុំបានបាត់ទូរស័ព្ទដៃរបស់ខ្ញុំ។ ថ្ងៃនេះ អរគុណលោកយាយជួយខ្ញុំ ខ្ញុំត្រកូល Tong  គ្រប់គ្នាហៅខ្ញុំថា បងស្រីតុង។  ខ្ញុំនឹងមករកលោកយាយដើម្បីថ្លែងអំណរគុណនៅថ្ងៃក្រោយ !

បន្ទាប់ពីនិយាយរួច បងស្រីតុង ខំក្រោកឈរឡើង ប៉ុន្តែពេល ក្រោកឡើង នាងវិលមុខភ្លាមៗ ទ្រេតទ្រោតខ្លួនហើយស្ទើរតែដួលម្តងទៀត។

ក្មួយស្រីតុង  ចូលមក ញ៉ាំគុយទាវមួយចានសិនទៅ!

លោកយាយ ខ្ញុំបាត់ទូរស័ព្ទ ហើយខ្ញុំអត់មានលុយជាប់ខ្លួនទេ។

"យាយមិនគិតលុយទេ"

ខ្ញុំមិនញ៉ាំទេបងស្រីតុង  ក្រោកឈរម្តងទៀត ហើយទទូចចង់ដើរចេញ។ លោកយាយ Yang បានចាប់ដៃនាងជាប់ ហើយនិយាយថា "ក្មួយស្រីតុង  ឥឡូវមេក្រុមចាស់បញ្ជាឱ្យឯងញ៉ាំគុយទាវមុននឹងចេញទៅ ធ្វើតាមបញ្ជាភ្លាម! "

បន្ទាប់ពីលោកយាយ Yang និយាយចប់  បងស្រីតុង ដែល ឃ្លានខ្សោះខ្លួនអស់រយៈពេលពីរថ្ងៃហើយនោះ ត្រូវលោកយាយ Yang ទាញដៃចូលទៅក្នុងហាងរបស់គាត់។

មិនជាយូរប៉ុន្មាន គុយទាវក្តៅៗមួយចានធំបានដាក់នៅពីមុខបងស្រីតុង។

មុននឹងបងស្រីតុងចាប់ កាន់ចង្កឹះ  ក្លិនឈ្ងុយរបស់គុយទាវសាច់ចៀមបានសាយភាយពេញច្រមុះ។ បន្ទាប់ពីញ៉ាំសាច់ចៀម និងគុយទាវរួចហើយ នាងមានអារម្មណ៍ថា ខ្លួនមានកម្លាំងឡើងវិញហើយ ។

"លោកយាយ Yang  ខ្ញុំមិនញ៉ាំគុយទាវលោកយាយទទេៗនោះទេ"។

បងស្រីតុង បានក្រោកឈរឡើង ហើយនិយាយលាលោកយាយ Yang

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស