ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ
2022-10-31 22:46:40cri
Share with:

      លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី៣១ ខែតុលាថា កិច្ចប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនឹងបើកធ្វើតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១ ខែវិច្ឆិកា។ លោក Li Keqiang នាយករដ្ឋមន្ត្រីចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះនៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋាភិបាល និងតំណាងនៃរដ្ឋជាសមាជិក និងរដ្ឋអ្នកសង្កេតការណ៍ អ្នកទទួលខុសត្រូវនៃស្ថាប័នអចិន្ត្រៃយ៍របស់អង្គការសហប្រតិបត្តិការសៀងហៃ គណៈកម្មាធិការសហគ្រិន សម្ព័ន្ធធនាគារ និងតំណាងស្ថាប័ន និងអង្គការអន្តរជាតិដូចជា UN ESCAP ជាដើមនឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមការអញ្ជើញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស