ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតសមាគមមិត្តភាពរុស្ស៊ី-ចិន
2022-10-31 17:29:42cri
Share with:

កាលពីថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតសមាគមមិត្តភាពរុស្ស៊ី-ចិន។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតឡើងកាលពី ៦៥ ឆ្នាំមុនមក សមាគមមិត្តភាពរុស្ស៊ី-ចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈមេត្រីភាពជាមួយប្រទេសចិន ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ចំណងមិត្តភាព និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនក្នុងសង្គមអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-រុស្ស៊ីក្នុងយុគសម័យថ្មីរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ខ្ពស់ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ បុព្វហេតុមិត្តភាពរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរចិននិងរុស្ស៊ីមានអនាគតធំទូលាយ និងមានការអភិវឌ្ឍដែលគួរឱ្យរំពឹងទុក។ លោកសង្ឃឹមថាសមាគមមិត្តភាពរុស្ស៊ី-ចិននឹងបន្តវេនប្រពៃណីដ៏ល្អផូរផង់ ដើម្បីដើរតួនាទីកាន់តែធំក្នុងការជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃចិននិងរុស្ស៊ី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស