ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang ផ្ញើសារលិខិតជូនពរចំពោះលោកស្រី Ana Branabic
2022-10-29 11:44:07cri
Share with:

      ថ្ងៃទី ២៧ខែតុលា លោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតចំពោះលោកស្រី Ana Branabic ដើម្បីអបអរសាទរលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីស៊ែប៊ីជាថ្មី។

      លោកLi Keqiang បានលើកឡើងក្នុងសារលិខិតអបអរសាទរថា ប្រទេសចិននិងស៊ែប៊ីមានចំណងមិត្តភាពប្រពៃណីយ៉ាងជ្រាលជ្រៅ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីបានអភិវឌ្ឍយ៉ាងផុលផុស កិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែងលើគ្រប់វិស័យត្រូវបានពង្រីកធំនិងធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរ។ ភាគីទាំងពីរបានប្រកាន់ខ្ជាប់គោលការណ៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ពួតដៃគ្នាបង្កើតសមិទ្ធផលសហប្រតិបត្តិការជានិមិត្តសញ្ញាមួយចំនួនដូចជាស្ពានទន្លេដានូបេ និងផ្លូវដែកពីហុងគ្រី-ស៊ែប៊ីជាដើម ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ែប៊ី រីករាយរួមជាមួយភាគីស៊ែប៊ីពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណី បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស