ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីហ្វីលីពីន ៖ ស្ពានឆ្លងសមុទ្រដែលសាងសង់ដោយក្រុមហ៊ុនចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូងរបស់ហ្វីលីពីន
2022-10-28 15:14:11cri
Share with:

ពិធីបើកការដ្ឋានសាងសង់ស្ពាន Davao - កោះSamal ដែលជាគម្រោងស្ពានឆ្លងសមុទ្រនៅប្រទេសហ្វីលីពីនដែលទទួលបន្ទុកសាងសង់ដោយសហគ្រាសចិនបានប្រារពន្ធធ្វើនៅថ្ងៃទី ២៧ ខែតុលានៅក្រុង Davao ដែលជាទីក្រុងធំទីបីនៃប្រទេសហ្វីលីពីន ។

ពេលអញ្ជើញចូលរួមក្នុងពិធីនេះ លោក Marcos ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដល់ភាគីហ្វីលីពីនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រំពឹងថា ប្រទេសទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅដ៏ដូចជានិងការពង្រឹងទំនាក់ទំនងមេត្រីភាព ។ គម្រោងសាងសង់ស្ពាននេះនឹងជួយដល់ការងើបឡើងវិញបន្ទាប់ពីជំងឺCOVID-19 នៃតំបន់នេះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។

លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនបានថ្លែងថា ប្រទេសចិនរីករាយរួមសហការជាមួយភាគីហ្វីលីពីនក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងវប្បធម៌មនុស្សជាតិ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស