ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiangផ្ញើសារជូនពរលោកRishi Sunakដែលបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស
2022-10-27 15:09:56cri
Share with:

នាពេលថ្មីៗនេះ លោកLi Keqiangនាយករដ្ឋមន្ត្រីចិនបានផ្ញើសារជូនពរលោកRishi Sunakដែលបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។

នៅក្នុងសារលិខិតជូនពរ លោកLi Keqiangបានលើកឡើងថា ប្រទេសចិននិងអង់គ្លេសជាប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសអង្គការសហប្រជាជាតិនិងជាអង្គភាពសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ ហើយប្រទេសទាំង២មានផលប្រយោជន៍រួមដ៏ទូលំទូលាយម។ភាគីចិនរីករាយរួមជាមួយភាគីអង់គ្លេសប្រកាន់ខ្ជាប់នូវគោលការណ៍ដែលគោរពគ្នាទៅវិញទៅមក សមាភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជំរុញឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអង់គ្លេសវិវឌ្ឍទៅមុខដោយស្ថិរភាពនិងរឹងមាំ ដើម្បីបង្កើតសុភមង្គលដល់ប្រជាជននៃប្រទេសទាំង២ ព្រមទាំងជំរុញឱ្យពិភពលោកមានសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស