ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគខាងត្បូងអ៊ីរ៉ង់កើតមានរឿងវាយប្រហារដែលយ៉ាងហោចណាស់បណ្តាលឱ្យមនុស្ស ១៥ នាក់បានស្លាប់បាត់បង់ជីវិត
2022-10-27 15:21:44cri
Share with:

      តាមប្រព័ន្ធសារព័ត៌មានអ៊ីរ៉ង់ផ្សាយដំណឹងឱ្យដឹងថា នៅកន្លែងសាសនាមួយនៅខេត្តFarsភាគខាងត្បូងអ៊ីរ៉ង់កើតមានរឿងវាយប្រហារ ដែលយ៉ាងហោចណាស់បណ្តាលឱ្យមនុស្ស ១៥ នាក់បានស្លាប់បាត់បង់ជីវិត និង ៤០នាក់ទៀតរងរបួស។

      ទីភ្នាក់ងារព័ត៌មានដែលក្រោមឱវាទក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានអះអាងថា ជនប្រដាប់អាវុធដែលធ្វើការវាយប្រហារជាជនបរទេសម្នាក់។ អង្គការ ISIS ដែលជាអង្គការជ្រុលនិយមបានប្រកាសបង្កើតការវាយប្រហារលើកនេះ។ លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់បានទាមទារឱ្យស្ថាប័នសន្តិសុខអនុវត្តច្បាប់របស់អ៊ីរ៉ង់ធ្វើការឆ្លើយតបចំពោះអ្នកបង្កហេតុ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស