ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិទ្យាល័យមួយនៅរដ្ឋ Missouri អាមេរិកកើតមានហេតុការណ៍បាញ់ប្រហារបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ៦នាក់រងរបួស
2022-10-25 14:04:55cri
Share with:

       ព្រឹកថ្ងៃទី២៤ ខែតុលា តាមព័ត៌មានរបស់អាជ្ញាធរប៉ូលីសក្នុងតំបន់ឱ្យដឹងថា  វិទ្យាល័យមួយនៃក្រុង St.Louis រដ្ឋ Missouri ប្រទេសអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារដែលបានបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ៦នាក់រងរបួស ក្នុងនោះបូករួមទាំងខ្មាន់កាំភ្លើងផងដែរ។  តាមការឱ្យដឹងពីសាលារដ្ឋនៅក្រុង St.Louis   បន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារ  ជនជាប់សង្ស័យត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗក្នុងបរិវេណសាលា គ្រូបង្រៀននិងសិស្សក៏បានត្រូវជម្លៀសចេញពីសាលាភ្លាមៗដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស