ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លៃងថា​ភាគីចិនសារទរចំពោះកាដែលក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុនឹងដកប្រទេសប៉ាគីស្ថានចេញពីបញ្ជីប្រផេះរបស់ខ្លួន
2022-10-25 11:56:21cri
Share with:

ថ្ងៃទី២៤ខែតុលាឆ្នាំ២០២២លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេស

ចិនបានថ្លែងនៅក្នុងសន្និសីទកាសែប្រចាំថ្ងៃថាភាគីចិនសាទរចំពោះការដែលក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុនឹងដកប្រទេសប៉ាគីស្ថានចេញពីបញ្ជីប្រផេះរបស់អង្គការនេះហើយក៏សូមចូលរួមអបអរសាទរចំពោះប៉ាគីស្ថានទៀតផងដែរ

តាមដំណឹងឲ្យដឹងថាកិច្ចប្រជុំពេញអង្គប្រចាំខែតុលារបស់ក្រុមការងារពិសេសនៃ

សកម្មភាពហិរញ្ញវត្ថុដែលទើបបិទបញ្ចប់នាពេលថ្មីៗនេះបានចេញសេចក្តីប្រកាសជាសាធារណៈថានឹងដកប្រទេសប៉ាគីស្ថានចេញពីបញ្ជីប្រផេះរបស់ខ្លួន។

ពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធលោកWang Wenbinបានថ្លែងថានេះជា

សមិទ្ធផលរបស់ភាគីប៉ាគីស្ថានដែលអនុវត្ត្តយ៉ាងម៉ងម៉ាតនូវពាក្យសន្យានយោបាយរបស់ខ្លួនសកម្មពុះពារឧបសគ្គបន្តកែលម្អនិងធ្វើឲ្យមានសុក្រឹតភាពចំពោះយុទ្ធនាការបង្ក្រាបសកម្មភាពលាងលុយនិងប្រព័ន្ធហិរញ្ញប្បទានភេរវកម្មហើយក៏បង្ហាញពីការគាំទ្រនិងការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការខិខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការបង្រ្កាបភេរវកម្មនិងប្រព័ន្ធហិរញ្ញប្បទានភេរវកម្មផងដែរប្រទេសចិនសង្ឃឹមថាភាគីប៉ាគីស្ថាននឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការ

ជំរុញកិច្ចសហប្រតិបត្តិការបង្រ្កាបភេរវកម្មអន្តរជាតិនិងគាំពារសន្តិសុខប្រព័ន្ធ

ហិរញ្ញវុត្ថុអន្តរជាតិ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស