ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំកូរ៉េខាងជើង វៀតណាម ឡាវនិងគុយបាសម្តែងការអបអរសារទរយ៉ាងកក់ក្តៅចំពោះលោកXi Jinping
2022-10-24 10:47:50cri
Share with:

      ថ្ងៃទី ២៣ ខែតុលា លោក Kim Jong-un អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង លោក Nguyen Phu Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Thongloun Sisoulith អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ លោក Diaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរចំពោះលោក Xi Jinping ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។

     លោក Kim Jong-un បានលើកឡើងថា ខ្ញុំមានក្តីសោមនស្សរីករាយដែលទទួលដំណឹងថាសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើដោយជោគជ័យ ហើយលោកបានជាប់ឆ្នោតជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាថ្មី ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត! ជឿជាក់ថាក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការបក្ស Xi Jinping  បក្សកុម្មុយនីស្តចិននិងប្រជាជនចិនមុខជានឹងប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយជាក់ជាពុំខាន។

      លោក Thongloun Sisoulith  បានលើកឡើងថា គោលគំនិតនិងគំនិតផ្តួចផ្តើមដ៏សំខាន់ដែលលោកបានលើកឡើង ដូចជាការបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងគាំទ្រជាទូទៅ ហើយបាននិងកំពុងបន្តរួមចំណែកដ៏វិជ្ជមានសម្រាប់បុព្វហេតុអភិវឌ្ឍន៍ដោយសន្តិភាពនៃពិភពលោក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស