ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមិននាំចូលរូបមន្តរបស់ប្រទេសដទៃទេ ហើយក៏មិននាំចេញរូបមន្តចិនដែរ
2022-10-24 15:32:09cri
Share with:

ថ្ងៃទី ២៤ ខែតុលា លោក Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ប្រទេសចិនមិននាំចូលរូបមន្តរបស់ប្រទេសដទៃនិងប្រឆាំងដាច់ខាតចំពោះប្រទេសដទៃដែលបង្ខិតបង្ខំឱ្យប្រទេសចិនធ្វើតាមរូបមន្តរបស់ខ្លួន ។ ប្រទេសចិនក៏មិននាំចេញរូបមន្តរបស់ចិនដែរ ពោលគឺមិនទាមទារឱ្យប្រទេសផ្សេងទៀតចម្លងតាមការអនុវត្តរបស់ចិននោះឡើយ។

លោក Sun Yeli បានថ្លែងទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការស្វែងរកដោយឯករាជ្យម្ចាស់ការនូវមាគ៌ាទំនើបកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន សុទ្ធតែត្រូវទទួលបានការគោរព ។ ការធ្វើទំនើបកម្មបែបផែនចិនផ្តល់នូវជម្រើសថ្មីសម្រាប់មនុស្សជាតិក្នុងការសម្រេចបាននូវទំនើបកម្ម ។ នេះគឺជាគំនិតផ្តួចផ្តើមចម្រុះបែបសម្រាប់មនុស្សជាតិនិងជាអាកប្បកិរិយានៃការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ខុសៗគ្នានិងប្រទេសខុសៗគ្នា ៕

ប្រសិនបើសហគមន៍អន្តរជាតិរីករាយស្វែងយល់ពីបទពិសោធនិងការអនុវត្តរបស់ប្រទេសចិន យើងនឹងបើកទូលាយចិត្តរបស់យើង ហើយចែករំលែកដោយសត្យានុម័ត ទន្ទឹមនឹងនោះ យើងក៏នឹងស្វែងយល់ សិក្សាស្រាវជ្រាវនិងរៀនសូត្រដោយស្មោះអំពីបទពិសោធរបស់ប្រទេសដទៃទៀតផងដែរ ៕

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស