ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2022-10-24 15:47:59cri
Share with:

លោក Xi Jinping បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានរបស់សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ថា   ប្រកាន់ខ្ជាប់ជានិច្ចនូវការធ្វើអ្វីៗដើម្បីប្រជាជន អ្វីៗពឹងផ្អែកលើប្រជាជន  ដើម្បីជំរុញភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។

 

គណបក្សនិងអ្នកនយោបាយសំខាន់ៗលើពិភពលោកបានផ្ញើសារអបអរសាទរចំពោះលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

 

មេដឹកនាំកូរ៉េខាងជើង វៀតណាម ឡាវនិងគុយបាបានផ្ញើសារអបអរសាទរចំពោះលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

 

រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសថា សភាពការណ៍មានការងារធ្វើរបស់ចិននៅត្រីមាសទី៣ឆ្នាំនេះគឺបន្តមានស្ថិរភាព។

 

រដ្ឋាភិបាលអាណត្តិថ្មីរបស់អ៊ីតាលីបានធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែង លោកស្រី Giogia Meloni  ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់អ៊ីតាលី។

 

ទិវាវប្បធម៌និងសិល្បៈចិននៃនិស្សិតក្រុង Saint Petersburg លើកទី១បានប្រារព្ធធ្វើដោយជោគជ័យ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស