ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកRogersវិនិយោគិនអន្តរជាតិដ៏ល្បីឈ្មោះបានថ្លែងថា៖ប្រទេសចិនកំពុងបង្កើតប្រវត្តិសាស្ត្រថ្មី
2022-10-22 15:37:52cri
Share with:

       សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ។លោកJames Beelang Rogersវិនិយោគិនអន្តរជាតិដ៏ល្បីឈ្មោះបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះថា     ក្នុងប្រវត្តិសាស្ត្រប្រទេសចិនបាននាំមកនូវការច្នៃប្រឌិតថ្មីដ៏អស្ចារ្យជាច្រើនដល់ពិភពលោក    បច្ចុប្បន្ននេះ  ប្រទេសចិនកំពុងបង្កើតប្រវត្តិសាស្ត្រថ្មី។

      លោកបានថ្លែងថា    ប្រទេសចិនបានរួមសហការគ្នាជាមួយប្រទេសនានាដែលបូករួមទាំងបស្ចិមប្រទេស   ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរនិងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។  ទង្វើបែបនេះបានដំណើរការអស់រយៈពេល៤០ឆ្នាំហើយ   ត្រូវបន្តធ្វើតទៅទៀតនាពេលអនាគត។   ”ប្រទេសចិនធ្វើសកម្មភាពពាណិជ្ជកម្មសកលយ៉ាងសកម្ម   ស្វាគមន៍សហគ្រាសអន្តរជាតិមកវិនិយោគនៅប្រទេសចិន។ប្រទេសចិនបន្តជំរុញការកែទម្រង់និងបើកចំហ   នេះនឹងមានអំណោយផលដល់ពិភពលោកនិងប្រទេសចិន។”

      លោកRogersយល់ឃើញថា    គំនិតផ្តួចផ្តើមអំពី“ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិន  មានសង្ឃឹមនឹងក្លាយជាគម្រោងដ៏សំខាន់មួយទៀតដែលនឹងកែប្រែរចនាសម្ព័ន្ធភូមិសាស្ត្រសកល។លោកបានយល់ឃើញថា   គំនិតផ្តួចផ្តើម“អំពីខ្សែក្រវាត់និងផ្លូវ”បានបង្កើនទំនាក់ទំនងខាងពាណិជ្ជកម្មរវាងតំបន់នានាលើពិភពលោក  ហើយបាននាំមកនូវផលប្រយោជន៍សហប្រតិបត្តិការជាក់ស្តែងដល់ភាគីនានាដែលបានចូលរួម។

អ្នកបកប្រែ:冯辉
ប្លុកពិសេស