ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គុយបាចោទអាមេរិកថា ការបិទខ្ទប់គុយបាបានបណ្តាលឱ្យគុយបារងការខូចខាតខាងសេដ្ឋកិច្ចលើសពី១ទ្រីលានដុល្លារអាមេរិក
2022-10-21 12:35:28cri
Share with:

      ថ្ងៃទី១៩ខែតុលា លោកRodriguezរដ្ឋមន្រ្តីការបរទេសគុយបាបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា គុយបាគ្រោងនឹងដាក់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការទាមទារឱ្យអាមេរិកបញ្ចប់ការបិទខ្ទប់ចំពោះគុយបាជាលើកទី៣០ជូនមហាសន្និបាតអង្គការសហប្រជាជាតិនៅដើមខែវិច្ឆិកាខាងមុខនេះ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះបានចោទអាមេរិកថា ការបិទខ្ទប់គុយបាបានបណ្តាលឱ្យគុយបារងការខូចខាតខាងសេដ្ឋកិច្ចលើសពី១ទ្រីលានដុល្លារអាមេរិក។

      ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រសួងការបរទេសនៅថ្ងៃដដែល លោកRodriguezបានលើកឡើងថា បើគិតតាមតម្លៃប្រាក់ដុល្លារអាមេរិកបច្ចុប្បន្ននេះ ការបិទខ្ទប់ចំពោះគុយបាពីសំណាក់អាមេរិកដែលបានអូសបន្លាយអស់រយៈ៦០ឆ្នាំបានបណ្តាលឱ្យគុយបារងការខូចខាតសរុបលើសពី១៥ម៉ឺន៤ពាន់២រយលានដុល្លារអាមេរិក។ បើគិតដល់កត្តាធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិកគិតជាមួយថ្លៃមាសក្នុងទីផ្សារអន្តរជាតិ នោះ ការខូចខាតរបស់គុយបានឹងលើសពី១៣៩ម៉ឺន១ពាន់១រយលានដុល្លារអាមេរិក៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស