ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-10-01 15:03:44cri
Share with:

-ស្ថានទូត ស្ថានកុងស៊ុលនិងគណៈប្រេសិតចិនប្រចាំនៅបរទេសរៀបចំធ្វើសកម្មភាពអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ឥស្សរជនរបស់ប្រទេសជាច្រើនកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅហើយរំពឹងថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ ។

-លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយក្រុមគម្រោងយន្តហោះដឹកអ្នកដំណើរខ្នាតធំ C919 ហើយទស្សនាពិព័រណ៍សមិទ្ធផលគម្រោងផងដែរ ។

-តំណាងចិនថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា គាំទ្រយ៉ាងមុតមាំនូវកិច្ចការយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការទាមទារឱ្យរៀបចំសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជាតិឡើងវិញ ។

-លោកភូទីន ប្រធានាធិបតីរុស្ស៊ីនិងតំណាងនៃតំបន់ចំនួន៤ដូចជាតំបន់ Donetsk ជាដើមចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលទឹកដីរុស្ស៊ី ។

-រដ្ឋមន្ត្រីក្រសួងថាមពលសហភាពអឺរ៉ុបមិនបានមូលមតិជាឯកច្ឆន្ទអំពីការកំណត់តម្លៃអតិបរមានៃឧស្ម័នធម្មជាតិនោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស