ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវសហគមន៍អន្តរជាតិឱ្យសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីផ្តោតសំខាន់ទៅលើបញ្ហាអភិវឌ្ឍន៍
2022-09-30 15:04:22cri
Share with:

    នៅថ្ងៃទី ២៩ ខែកញ្ញា លោក Dai Bing តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងការជជែកដេញដោលជាទូទៅអំពីបញ្ហាអភិវឌ្ឍន៍សង្គមនៃគណៈកម្មការទីបីនៃមហាសនិ្នបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដោយបានអំពាវនាវសហគមន៍អន្តរជាតិឱ្យបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីផ្តោតសំខាន់ទៅលើបញ្ហាអភិវឌ្ឍន៍ ។

    លោក Dai Bing បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ ១៩ ការប៉ះទង្គិចក្នុងតំបន់ព្រមនិងវិបត្តិផែ្នកស្បៀងអាហារ ថាមពលនិងអាកាសធាតុបានបណ្តាលឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពលំបាកលំបិនជាខ្លាំង ហេតុនេះហើយ ការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ តាមពេលកំណត់នឹងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ។

    លោក Dai Bing បានលើកឡើងទៀតថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអភិវឌ្ឍន៍ ។ កាលពីសប្តាហ៍មុន ប្រទេសចិនបានបើកធ្វើដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី"ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល"ដោយបានលើកឡើងនូវវិធានការជាក់ស្តែងចំនួន ៧ ពាក់ព័ន្ធសន្តិសុខស្បៀងអាហារនិងថាមពលស្អាតជាដើម ។ ប្រទេសចិនសូមស្វាគមន៍បណ្តាប្រទេសនានាចូលរួម"ក្រុមមិត្តភក្តិ"នេះដើម្បីរួមចំណែកក្នុងការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស