ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងនាយករដ្ឋមន្ត្រីជប៉ុនផ្ញើសារលិខិតជូនគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី៥០នៃការស្តារទំនាក់ទំនងរវាងចិននិងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញ
2022-09-29 14:27:54cri
Share with:

      ថ្ងៃទី២៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានផ្ញើសារលិខិតជូនគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០នៃការស្តារទំនាក់ទំនងរវាងចិននិងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញ ។

      លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ក្រោមការខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរចិននិងជប៉ុន ភាគីទាំងពីរបានឈានដល់ឯកសារនយោបាយចំនួន៤ច្បាប់និងគំនិតឯកភាពរួមដ៏សំខាន់មួយចំនួនជាបន្តបន្ទាប់ ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ដែលបាននាំមកនូវសុខសុភមង្គលដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានជំរុញដល់សន្តិភាពនិងវឌ្ឃនភាពក្នុងតំបន់រហូតដល់ពិភពលោកផងដែរ ។

      លោក Fumio Kishida បានថ្លែងថា ជប៉ុនរីករាយរួមសហការជាមួយប្រទេសចិន ក្នុងន័យជំរុញការបង្កើតទំនាក់ទំនងរវាងជប៉ុននិងចិនប្រកបដោយលក្ខណៈស្ថាបនានិងភាពនឹងនរ រួមគ្នាជំរុញសន្តិភាពនិងវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់នេះនិងពិភពលោកផងដែរ ។

      នៅថ្ងៃដដែល លោក Li Keqiang នាយករដ្ឋមន្ត្រីចិននិងលោក Fumio Kishida  ក៏បានផ្ញើសារអបអរសាទរជូនគ្នាទៅវិញទៅមកផងដែរ

អ្នកបកប្រែ:郑磊
ប្លុកពិសេស