ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងថ្លែងសុន្ទរកថា
2022-09-25 11:30:57cri
Share with:

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ព្រមនិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា "ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសន្តិភាពនិងការអភិវឌ្ឍ ទទួលខុសត្រូវពីសាមគ្គីភាពនិងការរីកចម្រើន”។

លោក Wang Yi បានលើកឡើងថា អំពីបញ្ហាដែលថាតើត្រូវធ្វើយ៉ាងដូចម្តេចក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃយុគសម័យ ក្តាប់ជាប់និន្នាការអភិវឌ្ឍប្រវត្តិសាស្ត្រ និងរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដែលផ្តួចផ្តើមដោយប្រធានរដ្ឋចិនលោក Xi Jinping  គោលជំហររបស់ចិនមានភាពមុតមាំនិងច្បាស់លាស់ ពោលគឺត្រូវមានសន្តិភាព មិនធ្វើសង្រ្គាម។ ត្រូវមានការអភិវឌ្ឍ កុំឱ្យមានភាពក្រីក្រ។ ត្រូវបើកំហ មិនបិទខ្ទប់។ ត្រូវធ្វើកិច្ចសហប្រតិបត្តិការ មិនប្រឈមមុខដាក់គ្នា។ ត្រូវសាមគ្គីគ្នា កុំបែកបាក់។ ត្រូវមានយុត្តិធម៌ កុំធ្វើបាបដោយអនុត្តរភាព។

លោក Wang Yi បានថ្លែងទៀតថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិនឈរយ៉ាងរឹងមាំជាមួយសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ឈរជាមួយនិន្នាការអភិវឌ្ឍនៃយុគសម័យ និងឈរជាមួយផលប្រយោជន៍រួមរបស់ប្រទេសភាគច្រើន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស