ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី “ក្រុមមិត្តភក្តីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”ទទួលបានលទ្ធផលវិជ្ជមាន
2022-09-23 15:48:02cri
Share with:

ក្នុងឱកាសនៃខួបលើកទីមួយនៃការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី “ក្រុមមិត្តភក្តីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក។កាលពីថ្ងៃទី ២២ ខែកញ្ញា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា កិច្ចប្រជុំនេះគឺជាសកម្មភាពដ៏សំខាន់ក្នុងអំឡុងពេលធ្វើមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ ហើយទទួលបានលទ្ធផលវិជ្ជមាន។

លោក Zhao Lijian បានបង្ហាញថា កិច្ចប្រជុំនេះបានពង្រឹងគំនិតឯកភាពរួមរបស់អន្តរជាតិអំពីកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមនេះ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងអង្គប្រជុំនានាបានសម្គាល់ថា គំនិតផ្តួចផ្តើមនេះមានសារសំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ហើយនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍនៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសតូចនិងមធ្យម។ ភាគីទាំងអស់នឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើម ពង្រឹងការតភ្ជាប់ជាយុទ្ធសាស្រ្តរវាងគំនិតផ្តួចផ្តើមជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អង្គការអន្តរជាតិ តំបន់ និងប្រទេស ដើម្បីបង្កើតកម្លាំងរួម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស