ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាជាមួយលោក Bohner ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង
2022-09-22 11:50:27cri
Share with:

នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយលោក Bohner  ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំងខណៈពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ថ្លែងក្នុងកិច្ចជំនួប លោក Bohner  បានអធិប្បាយពីទស្សនៈរបស់លោក Macron ប្រធានាធិបតីបារាំងស្តីពីវិបត្តិអ៊ុយក្រែនដែលលោកបានថ្លែងក្នុងកិច្ចពិភាក្សាដោញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានលើកឡើងថា ភាគីបារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ ស្ថិរភាព និងការស្តារសន្តិភាពនៅអឺរ៉ុបឡើងវិញ ហើយមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយភាគីចិន ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល ក្នុងន័យរួមគ្នាជំរុញការបញ្ចប់សង្គ្រាមនិងស្តារសន្តិភាពឡើងវិញ។

ជាឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា និងគោរពតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ភាគីចិន និងបារាំងសុទ្ធតែបានប្តេជ្ញាចិត្តក្នុងការជំរុញការស្តារសន្តិភាពឡើងវិញ ដោយរំពឹងទុកថា នឹងអាចសម្រេចបាននូវបទឈប់បាញ់ និងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗតាមរយៈការចរចាដោយសន្តិវិធី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស