ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាចាប់បង្ខាំងតាមទំនើងចិត្តដែលស្ថិតមាននៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាយូរកន្លងមក
2022-09-21 11:21:11cri
Share with:

ថ្លែងក្នុងកិច្ចពិភាក្សារវាងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៥១ និងក្រុមការងារទទួលបន្ទុកបញ្ហាចាប់បង្ខាំងតាមទំនើងចិត្តកាលពីថ្ងៃទី ១៩ ខែកញ្ញា តំណាងចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាចាប់បង្ខាំងតាមទំនើងចិត្តដែលស្ថិតមាននៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាយូរកន្លងមក ។

តំណាងចិនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់បង្ខាំងជនអន្តោប្រវេសន៍ជាង ១,៧ លាននាក់ក្នុងឆ្នាំ ២០២១ ក្នុងនោះមានចំនួន ៨០% ត្រូវបង្ខាំងក្នុងទីឃុំឃាំងឯកជន រួមទាំងកុមារចំនួន ៤,៥ ម៉ឺននាក់ផងដែរ ។ លក្ខខណ្ឌនៃកន្លែងឃុំឯកជនមានភាពអាក្រក់ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកជាប់ឃុំ ព្រមទាំងកើតមានបាតុភាពរំលោភសិទ្ធិមនុស្សជាញឹកញាប់ផងដែរ  ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន បញ្ឈប់ការបង្ខាំងខ្លួនជនភៀសខ្លួនតាមតែទំនើងចិត្តដែលជាទង្វើរំលោភសិទ្ធិមនុស្ស ព្រមទាំងផ្តល់ជំនួយសង្គ្រោះ និងសងជំងឺចិត្តដល់ជនរងគ្រោះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស