ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរការប្រារព្ធសកម្មភាពរំលឹកទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២២
2022-09-21 21:49:21cri
Share with:

ថ្ងៃទី២១ខែកញ្ញា សកម្មភាពរំលឹកទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២២បានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន ។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរការប្រារព្ធសកម្មភាពលើកនេះ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍សន្តិសុខអន្តរជាតិមានការប្រែប្រួលដ៏ស្មុគស្មាញ ពិភពលោកបានឈានចូលសម័យកាលថ្មីដែលមានការផ្លាស់ប្តូរដ៏រង្គោះរង្កើ ។ក្នុងខណៈពេលគន្លឹះនៃប្រវត្តិសាស្រ្តនេះ ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដោយផ្តួចផ្តើមឱ្យប្រទេសនានាប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខរួមចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា អនុលោមតាមកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ផ្តោតលើការយកចិត្តទុកដាក់ដ៏សមហេតុផលរបស់ប្រទេសនានាចំពោះវិស័យសន្តិសុខ ដោះស្រាយការខ្វែងគំនិតនិងជម្លោះរវាងប្រទេសនិងប្រទេសតាមរយៈកិច្ចសន្ទនានិងការចរចា រួមគ្នារ៉ាប់រងភារកិច្ចគាំពារសន្តិភាព ដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី ចាប់ដៃគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Xi Jinping បានថ្លែងទៀតថា សកម្មភាពរបស់ប្រទេសចិនឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខជាសកល គាំពារសន្តិភាពនិងស្ថិរភាពពិភពលោក” ដែលស្របនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។ សង្ឃឹមថាសកម្មភាពលើកនេះអាចប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងរបស់គ្រប់ភាគី ដើម្បីរួមចំណែកដ៏វិជ្ជមានចំពោះការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស