ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល
2022-09-20 13:54:12cri
Share with:


 

 ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងកិច្ចប្រជុំសន្ទនារវាងអ្នកជំនាញឯករាជ្យស្តីពីបញ្ហាប្រជាធិបតេយ្យ យុត្តិធម៌និងសណ្តាប់ធ្នាប់អន្តរជាតិ កាលពីថ្ងៃទី១៩ខែកញ្ញា តំណាងចិនបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលនិងពហុភាគីនិយមដោយពិតប្រាកដ។ .

តំណាងចិនបានថ្លែងថា ពហុភាគីនិយមគឺជាគោលគំនិតស្នូលនៃប្រព័ន្ធអន្តរជាតិនិងសណ្តាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍ។ សហគមន៍អន្តរជាតិគួរតែគាំទ្រនិងអនុវត្តនូវពហុភាគីនិយមយ៉ាងពិតប្រាកដ រួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយមនិងនយោបាយបក្សសម្ព័ន្ធ ហើយរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី និង "អំណាចដៃវែង"។

តំណាងចិនបានបន្តថា គំនិតផ្តួចផ្តើមសន្តិសុខសកលដែលប្រទេសចិនលើកឡើងបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ប៉ះប៉ូវឱនភាពសន្តិភាព និងដោះស្រាយវិបត្តិសន្តិសុខសកល ដែលជាផលិតផលសន្តិសុខសាធារណៈដែលប្រទេសចិនបានផ្តល់ជូនពិភពលោក។

អ្នកបកប្រែ:马小青
ប្លុកពិសេស