ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី៧នឹងមានការចូលរួមពីសហគ្រាសក្នុងប្រទេសចិនចំនួន៨៦១សហគ្រាស
2022-09-19 15:28:16cri
Share with:

ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី៧នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិស៊ីនជាំងពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែកញ្ញា ក្រោមប្រធានបទ “រួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាង ចែករំលែកជាំមួយគ្នា កិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគត” ដែលរៀបចំធ្វើឡើងតាមអនឡាញ់និងនៅកន្លែងផ្ទាល់ ។

ការតាំងពិព័រណ៍នៅកន្លែងផ្ទាល់បានរៀបចំសាលពិព័រណ៍វិនិយោគនិងកិច្ចសហប្រតិបត្តិការ សាលពិព័រណ៍អន្តរជាតិនិងពាណិជ្ជកម្មទំនិញ  ក្នុងនោះសាលពិព័រណ៍ពាណិជ្ជកម្មទំនិញ បានរៀបចំពន្លាពិព័រណ៍ចំនួន២១០១គ្របដណ្តប់លើប្រធានបទចំនួន៨ មានដូចជាឧបករណ៍ឌីជីថល និងបច្ចេកវិទ្យាខ្ពស់ ការបង្ការជំងឺឆ្លងសាធារណៈនិងសុខាភិបាល   ឧស្សាហកម្មវប្បធម៌ ទេសចរណ៍និងកីឡា ឧស្សាហកម្មថាមពល  សម្ភារៈសំណង់បៃតង ផលកសិកម្ម និងស្បៀងអាហារ  វាយនភ័ណ្ឌ និងសម្លៀកបំពាក់  បរិក្ខាគ្រឿងចក្រនិងរថយន្តពិសេសជាដើម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស