ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងធនធានធម្មជាតិចិនបង្ហាញថា ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស៊ីជម្រៅ ជំរុញការធ្វើអភិបាលកិច្ចជាសកលចំពោះធនធានធម្មជាតិនិងការការពារអេកូឡូស៊ី
2022-09-19 17:15:55cri
Share with:

ព្រឹកថ្ងៃទី១៩ខែកញ្ញា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ “ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ”  លោកZhuangShaoqin អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិចិន លោក Liu Guohong  សមាជិកគណៈកម្មការបក្សកុម្មុយនីស្តចិននិងជាអគ្គវិស្វករនៃក្រសួងធនធានធម្មជាតិចិន និងលោក Li Chunliang អនុប្រធាននៃរដ្ឋបាលជាតិ ព្រៃឈើនិងវាលស្មៅចិនបានធ្វើបទបង្ហាញអំពីស្ថានការណ៍ពាក់ព័ន្ធការអភិវឌ្ឍនិងសមិទ្ធផលនៃកិច្ចការធនធានធម្មជាតិរបស់ចិនក្នុងយុគសម័យថ្មី។

រយៈពេល១០ឆ្នាំមក ប្រទេសចិនបានចូលរួមយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញការធ្វើអភិបាលកិច្ចជាសកលចំពោះធនធានធម្មជាតិនិងការការពារអេកូឡូស៊ី បានរួមចំណែកជាប្រាជ្ញានិងកម្លាំងសម្រាប់ការកសាងអរិយធម៌អេកូឡូស៊ីលើពិភពលោកនិងការកសាងសហគមន៍រួមជីវិតលើភាពផែនដី  ក៏ដូចជារួមចំណែកជាកម្លាំងចិនយ៉ាងសកម្មសម្រាប់ជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិនិងគំនិតផ្តួចផ្តើមស្តីពី “រយៈពេល១០ឆ្នាំនៃការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ” ដោយបានចូលរួមជាមួយយន្តការគ្រប់គ្រងសមុទ្រនិងអេកូឡូស៊ីសកលក្នុងក្របខណ្ឌអង្គការសហប្រជាជាតិយ៉ាងស៊ីជម្រៅ ហើយអនុវត្តប្រតិបត្តិការចិនស្តីពី"វិទ្យាសាស្រ្តសមុទ្រនៃអង្គការសហប្រជាជាតិជំរុញការអភិវឌ្ឍជានិរន្តរភាពរយៈពេល១០ឆ្នាំ "៕

អ្នកបកប្រែ:李展精
ប្លុកពិសេស