ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiangធ្វើការណែនាំសំខាន់ៗចំពោះការងារបង្ការនិងពន្លត់ភ្លើងឆេះព្រៃនិងវាលស្មៅ
2022-09-17 14:32:35cri
Share with:

    នាពេលថ្មីៗនេះ លោកLi Keqiangសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានធ្វើការណែនាំសំខាន់ៗដល់ការងារបង្ការនិងពន្លត់ភ្លើងឆេះព្រៃនិងវាលស្មៅ។ការណែនាំបានបង្ហាញថា ព្រៃឈើនិងវាលស្មៅជារបាំងអេកូឡូស៊ីសំខាន់របស់ជាតិ ការងារបង្ការនិងពន្លត់ភ្លើងឆេះមានសារសំខាន់ដល់សវុត្ថិភាពផ្នែកទ្រព្យសម្បត្តិអាយុជីវិតរបស់ប្រជាជន និងសន្តិសុខអេកូឡូស៊ី។បច្ចុប្បន្ន តំបន់ភាគច្រើននៅប្រទេសចិនបានឈានចូលអំឡុងពេលបង្ការភ្លើងឆេះនៅរដូវរំហើយនិងរដូវរងា ស្ថានការណ៍បង្ការនិងពន្លត់ភ្លើងឆេះនៅព្រៃឈើនិងវាលស្មៅមានភាពតានតឹងនិងស្មុគស្មាញ។ស្ថាប័នពាក់ព័ន្ធក្នុងតំបន់នានាត្រូវប្រកាន់ខ្ជាប់ដោយប្រាកបប្រជានិងលម្អិតនូវការងារនានានៃការងារបង្ការនិងពន្លត់ភ្លើងឆេះព្រៃនិងវាលស្មៅ។ត្រូវធ្វើឱ្យប្រព័ន្ធទំនួលខុសត្រូវក្នុងគ្រប់ទិដ្ឋភាពនៃដំណើរការទាំងមូលមានសុក្រឹតភាព កំណត់ភារកិច្ចនៃតំបន់ មុខរបរនិងអង្គភាពឱ្យបានច្បាស់លាស់ថែមមួយកម្រិតទៀត។ពន្លឿនបំពេញចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធនិងកម្លាំងឯកទេស ធ្វើការស្ទង់ពិនិត្យនិងផ្តល់សញ្ញាព្រមានជាមុនឱ្យបានល្អ បង្ការនិងដោះស្រាយហានិភ័យដោយសកម្ម ធ្វើឱ្យប្រព័ន្ធគម្រោងជាមុនឱ្យមានសុក្រឹតភាព ប្រតិកម្មដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ធ្វើការដោះស្រាយជាបន្ទាន់ឱ្យបានល្អ ដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យធ្ងន់ធ្ងរកើតឡើង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស