ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបពិភាក្សាជាមួយលោកRaishi ប្រធានាធិបតីអ៊ីរ៉ង់
2022-09-16 15:56:03cri
Share with:

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកប្រធានាធិបតី Xi Jinping បានជួបពិភាក្សាជាមួយលោក Raishi ប្រធានាធិបតីអ៊ីរ៉ង់នៅក្រុង Samarkand

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគាំទ្រភាគីអ៊ីរ៉ង់ក្នុងការគាំពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរជាតិ ហើយរីករាយសហការជាមួយអ៊ីរ៉ង់ ដើម្បីគាំពារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ភាគីទាំងពីរត្រូវអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ។ សូមអបអរសាទរដល់ភាគីអ៊ីរ៉ាក់ដែលឆាប់បានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រតិបត្តិការសៀងហៃ ។ ប្រទេសចិននឹងបន្តចូលរួមប្រកបដោយការស្ថាបនាក្នុងការចរចាស្តីពីការបន្តអនុវត្តកិច្ចព្រមព្រៀងទូលំទូលាយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងគាំទ្រភាគីអ៊ីរ៉ង់ក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។

ជាការឆ្លើយតប លោក Raishi បានថ្លែងថា ភាគីអ៊ីរ៉ង់ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ ភាគីអ៊ីរ៉ង់ជឿជាក់យ៉ាងមុតមាំថា ប្រទេសចិននឹងគាំពារយ៉ាងខ្លាំងនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីសម្រេចបាននូវគោលដៅដ៏អស្ចារ្យនៃការកសាងប្រទេសទំនើប ។ សូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលប្រកាន់ខ្ជាប់នូវភាពសច្ចយុត្តិធម៌ក្នុងកិច្ចការអន្តរជាតិ ។ ភាគីអ៊ីរ៉ង់គាំទ្រការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ហើយរីករាយរួមសហការជាមួយប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស