ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាស៊ានរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ
2022-09-15 17:26:25cri
Share with:


ពិព័រណ៍ចិន-អាស៊ានលើកទី១៩ជិតនឹងសម្ពោធបើកនៅក្រុង Nanning ភូមិភាគក្វាងស៊ីប្រទេសចិននៅថ្ងៃទី១៦ខែកញ្ញាខាងមុខនេះ ។ ពិព័រណ៍ចិន-អាស៊ានគឺបង្កើតឡើងទន្ទឹមនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងដំណើរកសាងសហគមន៍រួមវាសនាចិន-អាស៊ាន ។ យើងនាំគ្នារំលឹកឡើងវិញនូវដំណើររួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ។


-ជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក ចិននិងអាស៊ានបានចែករំលែកបទពិសោធនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើកិច្ចសហប្រតិបត្តិការខាងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ហើយឈានដល់គំនិតឯកភាពគ្នាជាច្រើនក្នុងការរួមគ្នាគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។


-ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាញឹកញាប់

ចិននិងអាស៊ានមានទំនាក់ទំនងជិតស្និទ្ធខាងវប្បធម៌ ហើយការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិក៏ញឹកញាប់ដែរ ។ ទ្រង់ទ្រាយនៃការប្រស្រ័យទាក់ទងរវាងប្រជាជននៃភាគីទាំងពីរបានលើសពី៥០លាននាក់នៅឆ្នាំ២០១៨ ។


-ការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធកើនឡើងជាបន្តបន្ទាប់

ភាគីទាំងពីរបានបង្កើនការតភ្ជាប់និងកិច្ចសហប្រតិបត្តិការខាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះជាដើម ។ គិតមកទល់ចុងខែកក្កដាឆ្នាំ២០២២ ការដ្ឋានដែលសហគ្រាសចិនបានម៉ៅការសាងសង់នៅប្រទេសអាស៊ានបានដំណើរការដោយនឹងនរ ដែលបានសម្រេចទំហំអាជីវកម្មលើសពី៣សែន៨ម៉ឺនលានដុល្លារអាមេរិក ។

-ពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងយ៉ាងឆាប់រហ័ស

ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់៥សែន៤ម៉ឺន៤ពាន់៩រយលានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ត្រូវជា១៥ភាគរយនៃទំហំនាំចេញនាំចូលសរុបរបស់ចិន ។

-ប្រសិទ្ធភាពលេចធ្លោនៃកិច្ចសហប្រតិបត្តិការខាងការវិនិយោគ

គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានគឺលើសពី៣សែន៤ម៉ឺនលានដុល្លារអាមេរិក ដែលបានក្លាយជាដៃគូសហប្រតិបត្តិការដ៏រស់រវើកបំផុតក្នុងវិស័យវិនិយោគទៅវិញទៅមក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស