ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាជាមួយលោកEmomali Rahmonប្រធានាធិបតីតាជីគីស្ថាន
2022-09-15 15:33:58cri
Share with:

ព្រឹកថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកEmomali Rahmonប្រធានាធិបតីតាជីគីស្ថាននៅទីក្រុងSamarkand

លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន សភាពការណ៍អន្តរជាតិនិងតំបន់កំពុងប្រែប្រួលយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ភាគីចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីកណ្តាល បូករួមទាំងភាគីតាជីគីស្ថានផង  ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកប្រឆាំងភេរវកម្មនិយមកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ជាការឆ្លើយតប លោកEmomali Rahmonបានលើកឡើងថា តាជីគីស្ថានប្រកាន់ខ្ជាប់យ៉ងមុតមាំនូវគោលការណ៍ចិនតែមួយ ហើយសម្គាល់ឃើញជានិច្ចថា តៃវ៉ាន់ជាចំណែកមួយដែលមិនអាចបំបែកពីទឹកដីរបស់ប្រទេសចិន។ តាជីគីស្ថាននឹងបន្តគាំទ្រយ៉ាងមុតមាំនូវគោលជំហររបស់ប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធផលប្រយោជន៍ស្នូល។ប្រទេសចិនជាមិត្តល្អរបស់តាជីគីស្ថាន ក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ភាគីតាជីគីស្ថានផងដែរ។ភាគីតាជីគីស្ថានរីករាយរៀនសូត្រពីបទពិសោធអភិវឌ្ឍន៍របស់ប្រទេសចិន ធ្វើឱ្យទំនាក់ទំនងរវាងតាជីគីស្ថាននិងប្រទេសចិនឡើងដល់កម្រិតថ្មី ព្រមទាំងសូមជូនពរទុកជាមុនឱ្យ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានជោគជ័យដោយគាប់ប្រសើរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស