ថ្ងៃទី ១៤ ខែកញ្ញា កិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិដែលកំពុងបើកធ្វើនៅក្រុងវីយែនរដ្ឋធានីអូទ្រីសបានពិនិត្យពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ តំណាងចិនបានអំពាវនាវឱ្យភាគីនានាបង្កលក្ខណសម្បត្តិដ៏ចាំបាច់សម្រាប់ការចរចាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កុំមានចេតនាឃោសនាបំប៉ោងអំពីបញ្ហាដែលមិនទាន់ដោះស្រាយលើការដែលអ៊ីរ៉ង់ធានាការចំពោះត្រួតពិនិត្យ។ ក្នុងនាមជាដើមហេតុនៃវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ អាមេរិកត្រូវតែធ្វើសេចក្តីសម្រេចចិត្តខាងនយោបាយ ឆ្លើយតបនឹងការយកចិត្តទុកដាក់សមហេតុផលរបស់ភាគីអ៊ីរ៉ង់យ៉ាងសកម្ម ដើម្បីជំរុញឱ្យការចរចាឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ៕