ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៥០ នៃការធ្វើឱ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុនមានលក្ខណៈប្រក្រតីឡើងវិញ
2022-09-13 16:49:49cri
Share with:

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១២ ខែកញ្ញាក្នុងពីធីបើកសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៥០ នៃការធ្វើឱ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុនមានលក្ខណៈប្រក្រតីឡើងវិញ ។ 

លោក Wang Yi បានថ្លែងថា មេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ការអភិវឌ្ឍន៍ទ្វីបអាស៊ីគឺជាជោគវាសនាជាគោល បំណងដើមនិងជាការទទួលខុសត្រូវរបស់ប្រទេសចិននិងជប៉ុន ។ លោក Wang Yi បានលើកឡើងនូវទស្សនៈចំនួន ៥ ចំណុចអំពីការកសាងទំនាក់ទំនងរវាងចិននិងជប៉ុនដែលស៊ីចង្វាក់គ្នានិងតម្រូវការនៃយុគសម័យថ្មី ៖ ត្រូវបំពេញតាមការសន្យាដោយគាំពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ ត្រូវផ្តោតលើស្ថានភាពទូទៅនិងប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវ ។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិនិងសម្រេចបានដោយកម្រិតខ្ពស់នូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ត្រូវពង្រឹងការណែនាំនិងបង្កើតការយោគយល់ប្រកបដោយភាពជាវិជ្ជមាននិងមិត្តភាព ។ ត្រូវសម្របតាមនិន្នាការទូទៅនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។

ចំណែកលោក Hayashi Yoshimasa បានថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ភាគីទាំងពីរគួរតែផ្តោតលើ ៥០ ឆ្នាំខាងមុខ រួមគ្នាកសាងទំនាក់ទំនងរវាងជប៉ុននិងចិនដែលប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាព ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស