ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦បិទសម័យប្រជុំ
2022-09-13 15:20:11cri
Share with:

    ថ្ងៃទី១២ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦បានបិទសម័យប្រជុំ។លោកShahidប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦បានឡើងថ្លែងសុន្ទរកថា លោកKorosiមន្ត្រីការទូតហុងគ្រីធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែងជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកKorosiបានប្រាប់ពីចំណុចការងារសំខាន់ៗក្នុងអំឡុងពេលលោកកាន់មុខតំណែងជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺ គាំពាគោលការណ៍មូលដ្ឋាននៃ«ធម្មនុញ្ញអង្គការសហប្រជាជាតិ» ទទួលបានវិវឌ្ឍភាពសំខាន់ផ្នែកផ្លាស់ប្តូរទម្រង់អភិវឌ្ឍជានិរន្តរភាព ស្វែងរកដំណោះស្រាយប្រកបដោយភាពចម្រុះនិងជាប្រព័ន្ធ ធ្វើសេចក្តីសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ និងបង្កើនសាមគ្គីភាព។លោកបានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងបង្កើតស្ពានទាក់ទងរវាងរដ្ឋសមាជិក ដើម្បីធ្វើឱ្យការងាររបស់អង្គការសហប្រជាជាតិកាន់តែមានឥទ្ធិពល៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស