ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីន៖ រុស្ស៊ីមានបំណងផ្តល់ជីគីមីដែលជាប់គាំងនៅកំពង់ផែអឺរ៉ុបដល់ប្រទេសកំពុងអភិវឌ្ឍដោយឥតគិតថ្លៃ
2022-09-11 14:28:28cri
Share with:


      ថ្ងៃទី ៩ ខែកញ្ញា ពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំសន្តិសុខរុស្ស៊ី លោកភូទីនប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រុស្ស៊ីមានបំណងផ្តល់ជីគីមីរាប់សិបតោនដែលជាប់គាំងនៅកំពង់ផែអឺរ៉ុបដល់ប្រទេសកំពុងអភិវឌ្ឍដែលត្រូវការជាបន្ទាន់ដោយឥតគិតថ្លៃ មុនដំបូងគិតពីការផ្តល់ជីប៉ូតាស្យុមដោយឥតគិតថ្លៃ។ លោកភូទីនបានទាមទារឱ្យក្រសួងការបរទេសរុស្ស៊ីសិក្សាពីបញ្ហាពាក់ព័ន្ធ។

      លោកភូទីនបានលើកឡើងថា ពីខែឧសភាដល់ខែសីហាឆ្នាំនេះ រុស្ស៊ីបានផ្តល់ជីគីមីចំនួន ៧ លានតោនដល់ប្រទេសដទៃ។ លោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុបហាមមិនឱ្យផ្តល់ជីគីមីរុស្ស៊ីដល់តំបន់ដទៃតាមកំពង់ផែអឺរ៉ុប នេះជាទង្វើមានលក្ខណៈរើសអើង គឺមិនអាចទទួលយកបានឡើយ។

      សូមបញ្ជាក់ថា តាំងពីវិបត្តិអ៊ុយក្រែនឡើងកម្តៅមក ប្រទេសលោកខាងលិចមានអាមេរិកជាដើមបានអនុវត្តការដាក់ទណ្ឌកម្មនិងវិធានការរដាក់កំហិតខាងសេដ្ឋកិច្ចជាច្រើនជុំ ប៉ុន្តែ ពួកគេអះអាងថាការដាក់ទណ្ឌកម្មមិនពាក់ព័ន្ធនឹងការផលិត ការលក់ដូរនិងការដឹកជញ្ជូនផលិតផលពាក់ព័ន្ធនឹងវិស័យកសិកម្មទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៦ ខែសីហាថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានបណ្តាលឱ្យមានឧបសគ្គជាច្រើនលើការទូទាត់របស់ធនាគារនិងការដឹកជញ្ជូនតាមនាវាចរណ៍ ដែលបណ្តាលឱ្យជីគីមីនិងធាតុដើមរបស់រុស្ស៊ីជាច្រើនសន្ធឹកជាប់គាំងនៅកន្លែងដឹកជញ្ជូនផ្ទេរ៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស