ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅប៉ាគីស្ថានបានបណ្តាលឱ្យមនុស្ស១៣៩១នាក់ស្លាប់បាត់បង់ជីវិត
2022-09-09 10:40:32cri
Share with:

      យោងតាមទិន្នន័យថ្មីបំផុតដែលរដ្ឋបាលជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថានចេញផ្សាយកាលពីថ្ងៃទី៨ខែកញ្ញាបានឱ្យដឹងថា ចាប់ពីពាក់កណ្តាលខែមិថុនារហូតដល់បច្ចុប្បន្ន ការធ្លាក់ភ្លៀងដែលបណ្តាលមកពីខ្យល់រដូវនៅប៉ាគីស្ថានបានបណ្តាលឱ្យមនុស្សចំនួន១៣៩១នាក់ស្លាប់បាត់បង់ជីវិត។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេសប៉ាគីស្ថានមានមនុស្ស៣៦នាក់ទៀតបានស្លាប់ដោយសារគ្រោះមហន្តរាយពាក់ព័ន្ធ ដូចជាភ្លៀងព្យុះនិងទឹកជំនន់ជាដើម។

      ដោយឡែក តាមការផ្សាយដំណឹងនៃក្រសួងការបរទេសប៉ាគីស្ថានកាលពីថ្ងៃទី៨ខែកញ្ញាឱ្យដឹងថា ថ្ងៃទី៩ខែកញ្ញា លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប៉ាគីស្ថាន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស