ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកពន្យារពេលបន្ថែមចំពោះការដំឡើងពន្ធគយចំពោះផលិតផលចិន ប្រទេសចិនឆ្លើយតបថា មុខជានឹងធ្វើឱ្យសហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកកាន់តែច្រើនរងការខាតបង់កាន់តែច្រើនជាមិនខាន
2022-09-09 11:25:29cri
Share with:

      ថ្ងៃទី៨ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់តាមព័ត៌មានរបស់ឥស្សរជនមួយរូបថា លោក បៃដិន ប្រធានាធិបតីអាមេរិកបានធ្វើសេចក្តីសម្រេចចិត្តថា នឹងពន្យារពេលបន្ថែមចំពោះការដំឡើងពន្ធគយចំពោះផលិតផលនាំចូលពីប្រទេសចិនដែលបានអនុវត្តនៅអំឡុងពេលរដ្ឋាភិបាលរបស់លោកត្រាំ ។  ទាក់ទិននឹងរឿងនេះ លោកស្រី Shu Jueting អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅថ្ងៃដដែលថា វិធានការលេខ៣០១ចំពោះប្រទេសចិនរបស់អាមេរិក គឺគ្មានអំណោយផលដល់ប្រទេសទាំងពីរចិននិងអាមេរិកទេ ហើយក៏គ្មានអំណោយផលដល់ពិភពលោកទាំងមូលផងដែរ ។ លោកស្រី Shu Jueting បានលើកឡើងថា ក្នុងសភាពការណ៍ដែលមានអតិផរណាខ្ពស់នាពេលបច្ចុប្បន្ននេះ អាមេរិកសម្រេចចិត្តពន្យារពេលបន្ថែមចំពោះដំឡើងពន្ធចំពោះផលិតផលចិន មុខជានឹងធ្វើឱ្យសហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកកាន់តែច្រើនរងការខាតបង់កាន់តែច្រើនជាមិនខាន  ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស