ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី២២ផ្តោតសំខាន់ទៅលើកាលានុវត្តភាពឌីជីថលនិងបៃតង
2022-09-09 10:35:49cri
Share with:

កាលពីថ្ងៃទី៨ខែកញ្ញា កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី២២បានបើកធ្វើនៅក្រុង Xiamen ខេត្ត Fujian ។

លោកស្រី Guo Tingting ឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានថ្លែងក្នុងពិធីបើកថា កិច្ចប្រជុំពិភាក្សាលើកនេះបានបង្ហាញយ៉ាងពេញលេញនូវក្តីបំណងដ៏ស្មោះត្រង់ដែលចិននិងប្រទេសនានាចែករំលែកកាលានុវត្តភាពថ្មីនៃបដិវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្ម ព្រមទាំងរួមគ្នាបង្កើតអនាគតថ្មីដែលប្រកបដោយការអភិវឌ្ឍបៃតង ។ ចិននឹងរឹតបន្តឹងចំណងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសនានាលើពិភពលោក ដើម្បីពង្រីកចន្លោះអភិវឌ្ឍន៍កាន់តែធំសម្រាប់សហគ្រាសនៃប្រទេសនានា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស