ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកចូលទស្សនាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២សរុបលើសពី២សែន៥ម៉ឺននាក់ ចិននឹងចូលរួមការតាក់តែងច្បាប់កំណត់និងស្តង់ដារអន្តរជាតិនៃពាណិជ្ជកម្មសេវាកម្មយ៉ាងសកម្ម
2022-09-06 15:17:24cri
Share with:

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ដែលមានរយៈពេល៦ថ្ងៃបានបិទបញ្ចប់កាលពីថ្ងៃទី៥ខែកញ្ញា ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា បន្ទាប់មក ប្រទេសចិននឹងជំរុញការអនុវត្តបញ្ជីអវិជ្ជមានខាងពាណិជ្ជកម្មសេវាកម្មឆ្លងដែននៅទូទាំងប្រទេសចិន ដើម្បីចូលរួមការតាក់តែងច្បាប់កំណត់និងស្តង់ដារអន្តរជាតិនៃពាណិជ្ជកម្មសេវាកម្មយ៉ាងសកម្ម ។

លោក Ding Yong អនុប្រធានការិយាល័យគណៈកម្មាធិការប្រតិបត្តិនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិនិងជាប្រធានមន្ទីរពាណិជ្ជកម្មក្រុងប៉េកាំងបានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានទាក់ទាញសហគ្រាសចំនួន៥០៧សហគ្រាស ដែលបូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខក្នុងមុខរបររបស់ខ្លួនឱ្យចូលរួម ហើយសហគ្រាសនិងអង្គការជាង៦០បាននាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសមិទ្ធផលថ្មីជាង១០០ប្រភេទក្នុងវិស័យភាពវៃឆ្លាតសិប្បនិម្មិតនិងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើមដើម្បីតាំងបង្ហាញជាលើកដំបូង ។

បច្ចុប្បន្ននេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិដែលមានគោលបំណងបង្កើតជាវេទិកាពាណិជ្ជកម្មសេវាកម្មសកលបានក្លាយជាពិព័រណ៍ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃពាណិជ្ជកម្មសេវាកម្មរបស់ចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស