ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកធ្វើការវាយប្រហារដោយចេតនាអាក្រក់ទៅលើបណ្តាញអ៊ីនធើណេតរបស់ចិន ភាគីចិនទាមទារឱ្យភាគីអាមេរិកបកស្រាយអំពីរឿងនេះហើយបញ្ឈប់ទង្វើខុសច្បាប់ភ្លាម
2022-09-06 10:40:11cri
Share with:

សំដៅចំពោះរឿងដែលស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកធ្វើការវាយប្រហារដោយចេតនាអាក្រក់ទៅលើបណ្តាញអ៊ីនធើណេតរបស់ចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ខែកញ្ញាថា ទង្វើរបស់ភាគីអាមេរិកបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិចិននិងសន្តិសុខព័ត៌មានបុគ្គលរបស់ប្រជាពលរដ្ឋចិន ។ ភាគីចិនបានថ្កោលទោសយ៉ាងខ្លាំង ហើយទាមទារឱ្យភាគីអាមេរិកបកស្រាយអំពីរឿងនេះនិងបញ្ឈប់ទង្វើខុសច្បាប់នេះភ្លាម ។

ថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលចិនដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយរបាយការណ៍ដោយឡែកពីគ្នាស្តីពីការស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យរបស់ចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ។ របាយការណ៍បង្ហាញថា តាមការវិភាគផ្នែកបច្ចេកទេសនិងការតាមដានប្រភពនៃមជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ ឱ្យដឹងថា ភស្តុតាងនៃរឿងដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតនិងលួចទិន្នន័យសម្ងាត់របស់ចិនគឺច្បាស់លាស់និងពេញលេញ ដែលពាក់ព័ន្ធនឹងបុគ្គលិកចំនួន១៣នាក់ដែលធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើប្រទេសចិនផ្ទាល់ពីក្នុងប្រទេសអាមេរិក ព្រមទាំងកិច្ចសន្យាជាង៦០ច្បាប់ដែលចុះហត្ថលេខាជាមួយក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍អាមេរិកដើម្បីបង្កើតបរិយាកាសវាយប្រហារតាមបណ្តាញអ៊ីនធើណេតនិងឯកសារអេឡិចត្រូនិកជាង១៧០ច្បាប់ទៀត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស